តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

26737 Newsរកឃើញសម្រាប់ "넷마블 슬롯머니상 【주소: bm65.TΟ P 추천】 슬롯랜드 주소 슬롯 코인 슬롯 머신 대박 온라인 슬롯게임"

កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ ទៅ​កូរ៉េខាងត្បូង
<p>ការនាំចេញ​ផ្លែស្វាយ​ស្រស់​របស់​កម្ពុជា​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ កូរ៉េខាងត្បូង​ ជា​លើកដំបូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​ប្រទេស​កូរ៉េ ធ្វើតេស្ត ដោយ​ជោគជ័យ​លើ​គុណភាព និង​ភូតគាម​អនាម័យ​រួចមក​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ លោក កែ មុន្ធីវុធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង ...p>

ហ៊ឹន ពិសី
https://bit.ly/2R9tpbH

ក្រុម​ល្បាត​ព្រៃឡង់​ចាប់​រណារយន្ត​ ៦ ​គ្រឿង ​និង​ដោះលែង​ជនល្មើស​ក្រោយ​អង្វរករ
<p>សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ខេត្ត​ព្រះវិហារ រឹបអូស​រណារយន្ត​ចំនួន​ ៦ ​គ្រឿង​ ដែល​ត្រូវគេ​ប្រើប្រាស់​ធ្វើ​សកម្មភាព​អារឈើ​ខុសច្បាប់​ដែល​ការ​រឹបអូស​នេះ​ធ្វើឡើង​នៅក្នុង​ការចុះ​ល្បាត​មួយ​នៅក្នុង​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃទី​ ៥ ​មករា ​ស្ថិតក្នុង​ឃុំ​ច្រាច់​ និង​ឃុំ​ធ្មា ស្រុក​ជ័យសែន​។ សហគមន៍​បាន​និយាយ​ថា មិនមាន​ជនល្មើស ...p>

ខន សាវិ
https://bit.ly/300NJzX

ក្រសួង​មហាផ្ទៃ​យល់ព្រម​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ​ បង្កើត​បក្ស​ថ្មី​មួយទៀត
<p>ក្រសួងមហាផ្ទៃ​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​អតីតមន្ត្រី និង​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​តម្រូវ​ឲ្យ​តំណាង​ក្រុម​នេះ រៀបចំ​ឯកសារ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។ លិខិត​ឆ្លើយតប​របស់​ក្រសួង ...p>

សុទ្ធ គឹមសឿន
https://bit.ly/39HANDw

រដ្ឋាភិបាល ​អនុម័ត​ផែនការ​ភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​​ពហុមធ្យោបាយ
<p>រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ចន្ទ​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ផែនការ​មេ​អន្តរកាល​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម​ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការអភិវឌ្ឍ និង​ជួយ​កាត់បន្ថយ​តម្លៃ​សេវា​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ឡូជីស្ទីក​។ សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា ក្នុងអំឡុង​កិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​ជា​ប្រធាន​ក្រុម ...p>

ធូ វិរៈ
https://bit.ly/37SJ31X

ពលរដ្ឋ​មកពី​ខេត្ត​ ២ ​ដាក់​ញត្តិ​នៅតាម​​ស្ថាប័ន​ចំនួន​ ៣ ឲ្យ​ជួយ​ពី​រឿង​វិវាទ​ដីធ្លី
<p>ពលរដ្ឋ​មាន​ជម្លោះ​ដី្ល​ធី​ជាង​ ៥០ ​នាក់​ មក​​ពី​ខេត្ត​ចំនួន​ ២ ​គឺ​ខេត្ត​ត្បូងឃ្មុំ​ និង​​ខេត្តស្វាយរៀង​កាលពី​ម្សិលមិញ​បាននាំគ្នា​មក​ដាក់​ញត្តិ​នៅ​​ក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម​​ និង​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ដែល​បន្ត​អូសបន្លាយ​ជា​យូរ ...p>

ឡុង គីមម៉ារីតា
https://bit.ly/2R3rANg

បី​ថ្ងៃ​ទៀត​ស្រុក​មង្គលបុរី​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​អាងស្តុកទឹក​រីងស្ងួត​
<p>កាលពី​ម្សិលមិញ​ក្រសួងធនធានទឹក​បាន​ព្រមាន​ថា​ កម្ពស់​ទឹក​នៅ​អាងស្តុកទឹក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រីង​ដោយសារ​តែ​គ្រោះ​រាំងស្ងួត​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​ ក្រសួង​បាន​កត់សម្គាល់​ថា​អាងស្តុកទឹក​នេះ​មាន​ទឹក​គ្រប់​សម្រាប់​ផ្គត់ផ្គង់​ស្រុក​មង្គលបូរី​ រយៈពេល​តែ ...p>

សែន ដាវីត
https://bit.ly/2t2yRVD

ពលរដ្ឋ​ជាង​ ១០០ ​គ្រួសារ ​រង់ចាំ​សំណង​​ពី​គម្រោង​ធ្វើ​ទំនប់​រក្សា​ទឹក​នៅ​ព្រះវិហារ
<p>ពលរដ្ឋ​ប្រមាណ​ជាង​ ១០០ ​គ្រួសារ​ កំពុង​ធ្វើការ​ទាមទារ​សំណង​ពី​អាជ្ញាធរ ក្រោយពី​ការសាងសង់​ទំនប់​រក្សា​ដែលជា​គម្រោង​របស់​រាជរដ្ឋាភិបាល​ធ្វើ​សម្រាប់​ទប់ទឹក​ដែល​មាន​ទំហំ​ ៣ ៤០០ ​ម៉ែត្រ​ស្ថិត​នៅ​ក្នុងស្រុក​ជ័យសែន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​លើដី​ស្រែ​ និង​ដី​លំនៅឋាន​របស់​ពួកគេ​។ លោក រ៉េត សារុំ ពលរដ្ឋ​ម្នាក់​ដែល​រង ...p>

ឡុង គីមម៉ារីតា
https://bit.ly/2NbVwWC

CDC អនុម័ត​គម្រោង​ចំនួន ៤ តម្លៃ​ជាង​ $១៧ ​លាន
<p>ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​កាលពី​ថ្ងៃ​ចន្ទ​សម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,២ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១ ៤៩០ ​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា CDC បានអនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន ក្រុមហ៊ុន Sun Awesome Garment Co., Ltd. លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​បោកគក់​ស្ថិត ...p>

ហ៊ឹន ពិសី
https://bit.ly/2T8d6ym

សត្វព្រៃ​ ៥២៦ ​ក្បាល​ ដែល​ចាប់បាន​ពី​ឈ្មួញ​កំពុង​ត្រូវបាន​ព្យាបាល និង​ថែបំប៉ន
<p>សត្វព្រៃ​ចំនួន​ ៥២៦ ​ក្បាល​ ដែល​ត្រូវបាន​ក្រុមមន្ត្រី​អង្គការ​សង្គ្រោះ​ជីវិត​សត្វព្រៃ Wildlife Alliance សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ រំដោះ​ចេញពី​ទីតាំង​ប្រមូល​ទិញ និង​ស្តុក​សត្វព្រៃ ១ ​កន្លែង​នៅ​ភូមិ​ភ្នាម សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​កំពុង​ស្ថិត​ក្រោម ការព្យាបាល និង​ថែបំប៉ន​ដោយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល ...p>

ឃុត សុភចរិយា
https://bit.ly/2snSnvF

ក្រសួង​ឲ្យ​គ្រូពេទ្យ​ពង្រឹង​សមត្ថភាព និង​ក្រមសីលធម៌
<p>រសួង​សុខាភិបាល​ទទូច​ដល់​គណៈវិជ្ជាជីវៈ​សុខាភិបាល​ត្រូវ​ពង្រឹង​សមត្ថភាព និង​អនុវត្ត​ក្រមសីលធម៌​គ្រូពេទ្យ ដើម្បី​ចូលរួម​លុបបំបាត់​ការត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ដែល​ថា គ្រូពេទ្យ​មួយ​ចំនួន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ និង​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នកជំងឺ​ជាដើម​។ ការទទូច​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការបូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង ...p>

ឡុង គីមម៉ារីតា
https://bit.ly/2urmUta

មន្ទីរ​កសិកម្ម​ប្រកាស​ផ្ដល់​រង្វាន់​ ចំពោះ​ការប្រាប់​តម្រុយ​អ្នក​លួច​​ដុត​ព្រៃ​ពូជ​គ្រញូង
<p>មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានប្រកាស​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត ១០ ​លាន​រៀល​ ដល់​អ្នក​ដែល​អាច​ផ្ដល់ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដុតបំផ្លាញ​ព្រៃ​ពូជឈើ​គ្រញូង​​ជាង​ ២០ ​ហិកតា​ នៅ​តំបន់​ព្រៃ​ពូជឈើ​គ្រញូង ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក ទា គឹមសុទ្ធ ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ខេត្ត​សៀមរាប​បាន ...p>

ឃុត សុភចរិយា
https://bit.ly/37rsev6

ក្រសួង​ការងារ​ឆ្លើយតប​ញត្តិ​សហជីព ​រឿង​កម្មករសំណង់
<p>ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​ ២១ ខែ​មករា បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ឆ្លើយតប​ទៅ​តំណាង​សហព័ន្ធ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បានដាក់​ញត្តិ​សូម​ឱ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ យក​ចិត្ដ​ទុកដាក់​ដោះស្រាយ​នូវ​វិធានការ​ចំនួន ៧ ចំណុច​ដើម្បី​ជួយ​គាំពារ​កម្មករ​ក្នុង​វិស័យ​សំណង់ ដោយ​បញ្ជាក់​ថា ចំណុច​មួយចំនួន​ក្រសួង ...p>

វ៉ន ដារ៉ា
https://bit.ly/2tK8aW4

ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ មាន​កំណើន​ជាង​ ២៧ ​ភាគរយ
<p>ការនាំចេញ​ទំនិញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ​នៅ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ប្រមាណ ២៧ ​ភាគរយ​ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (ppSEZ) កាលពី​ថ្ងៃទី​ ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ...p>

ហ៊ឹន ពិសី
https://bit.ly/38In2Dc

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​វីរុស​ផ្លូវដង្ហើម កូរ៉ូណា
<p>ល​កំពុង​ឆ្លង​វីរុស​នេះ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា មន្ត្រី​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​អំពី​វិធានការ​ត្រួតពិនិត្យ​សុខភាព​របស់​អ្នកដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ និង​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​។ លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​ពលរដ្ឋ​គួរប្រើ​ម៉ាស់​ពាក់​ការពារ​ច្រមុះ ឬ​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់ ...p>

ខន សាវិ
https://bit.ly/3aOjbGz

គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​យក​ឆ្នាំ​ ២០២០ ​ជា​ឆ្នាំ​​រឹតបន្តឹង​ការអនុវត្ត​ច្បាប់
<p>គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ខណៈដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា និង​គ្មាន​ការលើកលែង​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អ្នកស្លាប់​ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ការចេញ​សេចក្ដីប្រកាស ...p>

ខន សាវិ
https://bit.ly/37BDWDG

រដ្ឋាភិបាល​កសាង​គោល​នយោបាយ​គ្រប់គ្រង​សំរាម នៅ​ទី​ប្រជុំជន បន្ទាប់​ពី​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​
<p>រាជរដ្ឋាភិបាល បាន​នឹង​កំពុង​រៀបចំ​តាក់តែង​គោលនយោបាយ​ថ្មី ស្តីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ដើម្បី​ពង្រឹង និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​បរិស្ថាន ខណៈ​អត្រា​បរិមាន​សំរាម​ក្នុង​មួយ​ឆ្នាំ​មាន​ការ​កើន​ឡើង​ប្រមាណ​ជិត ​១៥%​។ ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក ...p>

ប៉ិច សុធារី
https://bit.ly/36quEJa

ធនាគារជាតិ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ​នេះ
<p>ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) របស់​ខ្លួន​នៅក្នុង​អំឡុង​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​ជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ​។ លោកស្រី ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រព័ន្ធ​ទូទាត់ បាគង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ...p>

ម៉ៃ គុណមករា
https://bit.ly/314RZin

ឆ្នាំ​មុន​មនុស្ស​ ១២​ នាក់​ស្លាប់​ និង​ ៥០​ នាក់​រង​របួស​ដោយសារ​គ្រាប់​មីន​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​
<p>ប្រទេស​កម្ពុជា​បាន​កត់ត្រា​អំពី​ចំនួន​អ្នក​ស្លាប់​ និង​របួស​ប្រហែល​ ៨០​ នាក់​ដែល​បង្ក​ឡើង​ដោយ​គ្រាប់​មីន​ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​មុន​។​ នេះ​ជា​ការ​កើនឡើង​ជាង​ ៣០​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ...p>

មុំ គន្ធា
https://www.khmertimeskh.com/50684774/12-killed-50-injured-by-landmines-erw-last-year

WWF​ និង​ WCS ​គាំទ្រ​ចិន​ចំពោះ​បម្រាម​ជួញ​សត្វព្រៃ និង​ស្នើ​ឲ្យ​បិទ​ផ្សារ​លក់​សត្វពាហនៈ​រស់
<p>មូលនិធិ​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF) ​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ (WCS) ​បាន​គាំទ្រ​រដ្ឋាភិបាល​ចិន​ចំពោះ​ការដាក់​បម្រាម​ជួញដូរ​សត្វព្រៃ​ដែល​គេ​សង្ស័យ​ថា​ជា​មូលហេតុ​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ក្នុង​នោះ WCS ​ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នានា​បិទ​ទីផ្សារ​លក់​សត្វពាហនៈ​រស់ ...p>

វ៉ន ដារ៉ា
https://bit.ly/2UecZSF

រដ្ឋ​នឹង​ចំណាយ​ថវិកា​សម្រាប់​ឯកសណ្ឋាន​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់យោបល់
<p>រដ្ឋាភិបាល​សម្រេច​ប្រើប្រាស់​ថវិការដ្ឋ​សម្រាប់​កាត់​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​ និង​សញ្ញាស័ក្តិ​ជូន​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ចំនួន​ ៤៩ ​នាក់​មកពី​គណបក្ស​នយោបាយ​ចំនួន​ ១៦ ជា​អ្វីដែល​មន្ត្រី​អះអាង​ថា គឺ​ដើម្បី​ជា​ការធ្វើឲ្យ​មាន​ភាពសមរម្យ​មួយ​សម្រាប់​ចូលរួម​កម្មវិធី​ជាតិ​ធំៗ​ឲ្យ​សម​នឹង​ឋានៈ​។ លិខិត ...p>

ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

N7daD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!