ក្រុម​ល្បាត​ព្រៃឡង់​ចាប់​រណារយន្ត​ ៦ ​គ្រឿង ​និង​ដោះលែង​ជនល្មើស​ក្រោយ​អង្វរករ

សហគមន៍ និង​មន្ត្រី​ឧទ្យានុរក្ស​នៅក្នុង​ខេត្ត​ព្រះវិហារ រឹបអូស​រណារយន្ត​ចំនួន​ ៦ ​គ្រឿង​ ដែល​ត្រូវគេ​ប្រើប្រាស់​ធ្វើ​សកម្មភាព​អារឈើ​ខុសច្បាប់​ដែល​ការ​រឹបអូស​នេះ​ធ្វើឡើង​នៅក្នុង​ការចុះ​ល្បាត​មួយ​នៅក្នុង​តំបន់​ព្រៃឡង់​កាលពី​ថ្ងៃទី​ ៥ ​មករា ​ស្ថិតក្នុង​ឃុំ​ច្រាច់​ និង​ឃុំ​ធ្មា ស្រុក​ជ័យសែន​។ សហគមន៍​បាន​និយាយ​ថា មិនមាន​ជនល្មើស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ការចុះ​ល្បាត​ព្រៃ​នេះ​ទេ​។ លោកស្រី ភោគ ហុង ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ប្រាសាទ​ភ្នំក្រៀល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា កាលពី​ថ្ងៃអាទិត្យ​នេះ សហគមន៍​ចំនួន​ ៣ ​នាក់​ បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចំណាយ​លើ​ថ្លៃ​សាំង​ធ្វើដំណើរ​តាម​ម៉ូតូ ដោយ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ៥ ​នាក់​ ចុះ​ល្បាត​នៅក្នុង​តំបន់​ព្រៃឡង់​។ …

ខន សាវិ
https://bit.ly/300NJzX