រដ្ឋាភិបាល អនុម័តផែនការភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងជាប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម បានទទួលស្គាល់ការចូលរួមវិភាគទានពីដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំផែនការមេលម្អិតតាមវិស័យនីមួយៗ និងអនុម័តជាផ្លូវការលើផែនការមេអន្តរកាលសម្រាប់ការអនុវត្តនៅក្នុងឆ្នាំ ២០២០-២០២១ ហើយផែនការមេអន្តរកាលនេះជាមូលដ្ឋានក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២១។ …
ធូ វិរៈ
https://bit.ly/37SJ31X