រដ្ឋបាលស្រុកបន្ទាយស្រីផ្អាកអាជីវកម្មបូមខ្សាច់ បន្ទាប់ពីបង្កផលប៉ះពាល់ដល់ពលរដ្ឋ
ដ្ឋបាលស្រុកបន្ទាយស្រីកាលពីថ្ងៃទី ១៣ ខែមករា បានផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មបូមខ្សាច់ទាំងអស់ក្នុងស្រុកនេះក្រោយពីពិនិត្យឃើញការដ្ឋានមួយចំនួនមិនមានច្បាប់អនុញ្ញាត និងមួយចំនួនអនុវត្ដផ្ទុយពីគោលការណ៍ច្បាប់ ...
វ៉ន ដារ៉ា
https://bit.ly/2tiOSXK
ក្រុមអង្គការសារព័ត៌មាននៅអាស៊ីអាគ្នេយ៍ចាប់ផ្តើមពួតដៃធ្វើការជាមួយគ្នាក្នុងកម្រិតតំបន់
ក្រុមអង្គការគាំពារអ្នកសារព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ មកពីប្រាំប្រទេសបានបង្កើតភាពជាដៃគូក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការគាបសង្កត់និងការយាយីលើសេរីភាពសារព័ត៌មាន ដែលfបានធ្វើឡើងនៅក្នុងសន្និសីទថ្នាក់តំបន់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ។ ...
ឃួន ណារីម
https://khmer.cambojanews.com/southeast-asia-journalist-organizations-launch-regional-collaboration/
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «អង្គការសហប្រជាជាតិ»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «អង្គការសហប្រជាជាតិ»។ នៅក្នុងទំព័រដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃអង្គការសហប្រជាជាតិជាមួយនឹងមាតិកាដែលពាក់ព័ន្ធនានា មានដូចជា អង្គការសហប្រជាជាតិនៅកម្ពុជា អាជ្ញាធរអន្តរកាល ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”វចនានុក្រមភូមិសាស្ត្រកម្ពុជា”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “វចនានុក្រមភូមិសាស្ត្រកម្ពុជា” ដោយបន្ថែមទិន្នន័យនៅក្នុងឆ្នាំ២០២៣។ វចនានុក្រមភូមិសាស្ត្រកម្ពុជានេះបង្ហាញពីតារាងឈ្មោះអំពីខេត្ត/រាជធានី ស្រុក (ក្រុង/ស្រុក/ខណ្ឌ) ឃុំ ...
គជប អំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នៅឃុំ-សង្កាត់ ពីថ្ងៃទី ២០ តុលា ដល់ថ្ងៃទី ៨ ធ្នូ
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប ទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ នៅតាមបណ្តាសាលាឃុំ-សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស ឬតាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ របស់ គ.ជ.ប.ចាប់ពី ...
សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-11-1758-242128.html
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «វិនិយោគិនបរទេស»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «វិនិយោគិនបរទេស»។ នៅក្នុងទំព័រដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះនឹងផ្តល់នូវទិដ្ឋភាពទូទៅនៃវិនិយោគិនបរទេសនៅកម្ពុជា ជាមួយនឹងមាតិកាដែលពាក់ព័ន្ធនានា មាន ...
PPMM #25: ប្រធានបទអំពីជំងឺឆ្លងតាមទឹក អាកាសធាតុ និងកិច្ចផ្តួចផ្តើមសូចនាករដីធ្លីសកល
បន្ទាប់ពីសម្រាកអស់រយៈពេលជាយូរ កម្មវិធី Phnom Penh Mapping Meetup (PPMM) បានត្រលប់មកវិញហើយ! ពួកយើងពេលនេះបានពង្រីកគណៈកម្មធិការរៀបចំបន្ថែមទៀត ដើម្បីជួយជ្រើសរើសអ្នកធ្វើបទបង្ហាញ និងស្វែងរកការចូលរួមបន្ថែម ...
ឆ្នាំនេះ រាជរដ្ឋាភិបាលនឹងត្រូវប្រើថវិកាជាតិជាង ៨ ពាន់លានដុល្លារ
រាជរដ្ឋាភិបាលនឹងត្រូវប្រើថវិកាជាតិជាង ៨ ពាន់លានដុល្លារ និងអាចខ្ចីប្រាក់បរទេសបានជិត ២ ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលទើបត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះបាទ នរោត្តម សីហមុនី បាន ...
ម៉ិច ដារ៉ា
https://bit.ly/2QeAPLA
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេលចាប់ពី ៤ខែ ឡើង ...
ក្រសួងសុខាភិបាល
គ.ជ.ប តម្កល់ការផ្ដន្ទាទោសសមាជិកបក្សប្រឆាំងពីបទញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានតម្កល់សេចក្តីសម្រេចរបស់មន្ត្រីនៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកាលពីថ្ងៃព្រហស្បតិ៍ ដែលបានផ្តន្ទាទោសសមាជិក និងសកម្មជនគណបក្សប្រឆាំងចំនួនបួននាក់ពីបទញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជាតិ។ ...
រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តគោលនយោបាយប្រាក់សោធនសម្រាប់វិស័យឯកជន
រដ្ឋាភិបាលបានប្រកាសពីការចាប់ផ្ដើមដំណើរការលើប្រព័ន្ធសន្តិសុខសង្គមប្រាក់សោធន ដែលអាចផ្ដល់អត្ថប្រយោជនដល់និយោជិតក្នុងវិស័យឯកជននៅពេលចូលនិវត្តន៍ ហើយកម្មវិធីនេះបានទទួលការសាទរពីក្រុមអង្គការសង្គមស៊ីវិល និងកម្មករផងដែរ។ ...
ឃួន ណារីម
https://khmer.cambojanews.com/government-kicks-off-pension-scheme-for-private-sector/
របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេលជាង២០ឆ្នាំនេះ
របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា បានលាតត្រដាងពីការជាប់ពាក់ព័ន្ធរបស់ឧស្សាហកម្មជីករករ៉ែមាសជាលក្ខណៈពាណិជ្ជកម្មនៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដែលជាគោលដៅពិសេសមួយរបស់ប្រទេសកម្ពុជា បន្ថែមលើសពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ ...
តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើមន្ត្រីអាដហុកប្រាំរូប
តុលាការកំពូលនៅថ្ងៃសុក្រនេះ បានសម្រេចតម្កល់ការផ្តន្ទាទោសពីបទសូកប៉ាន់កាលពីឆ្នាំ ២០១៨ លើអតីតមន្ត្រីនិងបុគ្គលិកបច្ចុប្បន្នទាំងប្រាំរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក ដោយបញ្ចប់ទាំងស្រុងលើដំណើរការនៃបណ្តឹងសាទុក្ខក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលអ្នករិះគន់ថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់នេះ។ ...
ឃួន ណារីម
https://khmer.cambojanews.com/supreme-court-upholds-2018-adhoc-5-bribery-convictions/
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្តល់ភាពងាយស្រួលដល់ ...
ក្រសួងយុត្តិធម៌
គោលនយោបាយធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពកម្មកររោងចក្រ ប៉ុន្តែអ្នកបើកបររថយន្តត្រូវជាប់បំណុលវ័ណ្ឌក
គំនិតផ្តួចផ្តើមរបស់អង្គការក្រៅរដ្ឋាភិបាល និងក្រសួងការងារដែលកំពុងអនុវត្ត គឺមានបំណងធ្វើឱ្យការធ្វើដំណើររបស់កម្មកររោងចក្រកាន់តែមានសុវត្ថិភាព ដោយការផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេពីការជិះឡានកូរ៉េដឹកទំនិញទៅជារថយន្តប្រភេទទេសចរណ៍វិញ ប៉ុន្តែការចំណាយលើការផ្លាស់ប្តូរឡាន ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/policy-improves-garment-workers-safety-but-leaves-bus-drivers-deep-in-debt/
ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ
នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។ដើម្បីចូលរួមក្នុង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹង ស្តីពី ការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់សាធារណជន អំពីការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា។ ការផ្លាស់ប្តូរធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់គេហទំព័រ ...
ធនាគារជាតិនៃកម្ពុជា
ហ្វេសប៊ុករបស់លោក ហ៊ុន សែន និងវីដេអូបែបអុជអាល ដំណើរការឡើងវិញហើយនៅប៉ុន្មានថ្ងៃមុនការបោះឆ្នោត
គណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានបើកឱ្យដំណើរ ការឡើងវិញហើយ បីសប្តាហ៍បន្ទាប់ពីក្រុមប្រឹក្សាត្រួតពិនិត្យរបស់ Meta បានប្រកាសថា ខ្លួនបានណែនាំឱ្យផ្អាកគណនីហ្វេសប៊ុក និងInstagram របស់លោករយៈពេល៦ខែ។ ...
សុវណ្ណ ស្រីពេជ្រ និង Leila Goldstein
https://khmer.cambojanews.com/hun-sens-facebook-page-incendiary-video-back-up-days-before-election/
សាលាឧទ្ធរណ៍នឹងបើកសវនាការលើបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា
សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ជុំវិញការផ្តន្ទាទោសលោក ពីបទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី៣០ ខែមករានេះ ខណៈសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលថ្មីស្តារស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សក្នុងប្រទេសឡើងវិញ។ ...