PPMM #25: ប្រធានបទអំពីជំងឺឆ្លងតាមទឹក អាកាសធាតុ និងកិច្ចផ្តួចផ្តើមសូចនាករដីធ្លីសកល

Phnom-Penh-MapMeetup25

បន្ទាប់​ពី​សម្រាក​អស់​រយៈពេល​ជា​យូរ​ កម្មវិធី​ Phnom​ Penh​ Mapping​ Meetup​ (PPMM)​ បាន​ត្រលប់​មក​វិញ​ហើយ​!​ ពួក​យើង​ពេល​នេះ​បាន​ពង្រីក​គណៈ​កម្ម​ធិ​ការ​រៀបចំ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ជ្រើសរើស​អ្នក​ធ្វើ​បទ​បង្ហាញ​ និង​ស្វែងរក​ការ​ចូលរួម​បន្ថែម​​ក្នុងកម្មវិធី​ PPMM​។​ ឥឡូវនេះ​យើង​មានការ​ពង្រីក​គណៈកម្មាធិការ​រៀបចំ​បន្ថែម​ទៀត​ដើម្បី​ជួយ​ជ្រើសរើស​អ្នក​ធ្វើ​បទ​បង្ហាញ​ហើយ​យើង​កំពុង​សម្លឹង​ឆ្ពោះទៅ​រក​ការ​ចូល​រួម​កម្មវិធិី​​ PPMM​ បន្ថែម​ទៀត​​។​  ​តើ​អ្នក​​​មានការ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​នេះដែរ​ ​ឬ​ទេ​​ ​​សូម​ចូល​​អាន​កំណត់​ត្រា​នៃ​ការ​ប្រជុំ​របស់​យើង​នៅ​ទី​នេះ​។​ សូម​ពិចារណា​ដោយ​ខ្លួនឯង​ក្នុង​ការ​​អញ្ជើញ​ចូលរួម​​កម្មវិធី​​ PPMM​ នេះ​ លើក​ទី​ ២៥​។​ កុំ​ភ្លេច​គូស​សញ្ញា​សម្គាល់​ប្រតិទិន​របស់​អ្នក​សម្រាប់​ទី​ ៤​ ខែមិថុនា​ ឆ្នាំ​ ២០១៤​។​​ លោក Paul​ Gager​ មក​ពី​ Aruna​ Technology​ នឹង​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ផែនទី​មួយ​ ដែល​មានបង្ហាញ​ពី​​ទំនាក់ទំនង​រវាង​ជំងឺ​ដែល​កើត​ចេញពី​ទឹក​ និង​អាកាសធាតុ​។​ Luc​ Yniesta​  អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​នឹង​និយាយ​អំពី​កិច្ច​ផ្តួចផ្តើម​សូចនាករ​ដី​ធ្លី​ស​កល​ ដោយ​ផ្តោត​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​ប្រទេស​កម្ពុជា​។​ សូម​ថ្លែ​ង​​អំណរ​គុណ​​យ៉ាង​ខ្លាំង​​​ដល់​ Sithi​ Hub​ ដែល​បាន​ផ្តល់​ទីតាំង​ឱ្យ​ពួក​យើង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នេះ​។​ យើង​រង់ចាំ​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​មក​ជួបជុំ​ក្នុង​កម្មវិធី​នេះ​។​