អង្គការទិន្នន័យអំពីការអភិវឌ្ឍចេញផ្សាយទំព័រថ្មីអំពី «គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានផលិត និងផ្សាយទំព័រថ្មីអំពី «គោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដែលជាគោលដៅពិសេសមួយរបស់ប្រទេសកម្ពុជា បន្ថែមលើសពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាំង ១៧ របស់អង្គការសហប្រជាជាតិ។ នៅក្នុងទំព័រដែលមានទាំងខេមរភាសា និងភាសាអង់គ្លេសនេះ លោកអ្នកនឹងទទួលបានការស្វែងយល់ពីមូលហេតុដែលប្រទេសកម្ពុជាដាក់បញ្ចូលគោលដៅទី ១៨ នេះទៅក្នងក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ខ្លួន (គ.អ.ច.ក) ជាមួយនឹងស្ថិតិទិន្នន័យព្រមទាំងឯកសារយោងដែលពាក់ព័ន្ធនានា។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពីគោលដៅទី ១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។