អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ ”​វចនានុក្រម​ភូមិសាស្ត្រ​កម្ពុជា​”​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ “​​វចនានុក្រម​ភូមិសាស្ត្រ​កម្ពុជា​”​ ដោយ​បន្ថែម​ទិន្នន័យ​នៅ​ក្នុង​ឆ្នាំ​២០២៣​។​ វចនានុក្រម​ភូមិសាស្ត្រ​កម្ពុជា​នេះ​បង្ហាញ​ពី​តារាង​ឈ្មោះ​អំពី​ខេត្ត​/​រាជធានី​ ស្រុក​ (​ក្រុង​/​ស្រុក​/​ខណ្ឌ​) ឃុំ​ (​ឃុំ​/​សង្កាត់​)​ និង​ភូមិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទិន្នន័យ​នេះ​ត្រូវ​បាន​ដកស្រង់​ចេញពី មូលដ្ឋានទិន្នន័យ​ នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​គ​.​ជ​.​អ​.​ប​)​។​

​សូម​ចុច​នៅ​ ទីនេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​ “​វចនានុក្រម​ភូមិសាស្ត្រ​កម្ពុជា​”​។​