ធនធានប្រេង និងឧស្ម័ន
ប្រេង និងឧស្ម័នត្រូវបានរកឃើញនៅលើទឹកដី ប្រទេសកម្ពុជា ប៉ុន្តែមិនមានការទាញយកជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមនៅឡើយទេ។ ផលិតផលប្រេងគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុកត្រូវបាននាំចូល។ តួរលេខតម្រូវការប្រេងឥន្ធនៈប៉ានស្មានគឺ ៤៧ ៤៩០បារ៉ែលក្នុងមួយថ្ងៃ។ ការប្រើប្រាស់នេះកំពុងនឹងកើនឡើង។ កម្ពុជាបាននាំចូលប្រេងចំនួន ៤៥៣ ០០០តោន ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០១៤ ដែលជាកំណើន ១០% បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៣។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។6 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។7 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់
ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមាន ...
ទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសស្តីពីទិន្នន័យបរិស្ថាន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការ ...
ទិវាទិន្នន័យបើកទូលាយឆ្នាំ២០២៤៖ ទិន្នន័យបើកទូលាយសម្រាប់ការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
នៅព្រឹកថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ និងប្រារព្ធទិវាទិន្នន័យបើកទូលាយឆ្នាំ២០២៤ (ODD ២០២៤) នៅរាជធានីភ្នំពេញ ក្រោមការជួយជ្រោមជ្រែងពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធី ...
ក្រុមការងារអូឌីស៊ីបានចូលរួមព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៨
បារខែមអាស៊ាន ២០១៨ នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ក្នុងរាជធានីភ្នំពេញ។ បារខែមអាស៊ាន ២០១៨ នេះបានក្លាយជាកម្មវិធីបារខែម ដែលធំជាងគេលើពិភពលោក ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
គោលនយោបាយសាធារណៈ គឺជាប្រព័ន្ធនៃច្បាប់ វិធានការប្បញ្ញត្តិ និងផែនការសកម្មភាពដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បីធានាថាមុខងាររបស់ខ្លួនត្រូវបានអនុវត្តតាមការរំពឹងទុក និងសង្គតភាព។28 គោលនយោបាយទាំងនេះជាទូទៅគូសបញ្ជាក់ពីគោលការណ៍ណែនាំនៃ ...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។58 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង ...
ការលើកកម្ពស់គណនេយ្យភាពសង្គមតាមរយៈឧបករណ៍ឌីជីថល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការចូលរួមរបស់យើងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយគម្រោងការច្នៃប្រឌិតដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ...
ធនាគារសំខាន់ៗ
នៅឆ្នាំ ២០២០ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា។ ប្រព័ន្ធធនាគារនៅកម្ពុជាក៏រងផលប៉ះពាល់ដែរ ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម និងអាចគ្រប់គ្រងបាន។90 ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។119 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។120ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។121 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
តំបន់សមុទ្រ និងឆ្នេរ
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ157 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។158ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...
បង្កើនអំណាចដលកម្ពុជាតាមរយៈបញ្ញាសិប្បនិម្មិត និងទិន្នន័យ៖ ការយល់ឃើញចេញពីសន្និសីទស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយផ្តោតលើមនុស្ស នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រលើកទី ៨៥ (COSTI-85)
នៅថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី បានចូលរួមសន្និសីទពេលរសៀលមួយ ក្រោមចំណងជើង “ការបង្កើតបរិយាកាសសមស្របសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដោយផ្តោតលើមនុស្សនៅក្នុង ...
(English) Job Announcement: Administrative Assistant and Web Development and IT Officer (21 Oct 2020)
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
(English) There are four major international donors to land rights development and reform in Cambodia: the World Bank, Germany, Finland and Canada. Their support spans multiple programs and several years with the overall objective of improving land tenure security and promoting stable land markets. ...
កិច្ចសន្ទនាភាពជាដៃគូទិន្នន័យបើកទូលាយអាស៊ី និងសន្នីសិទទិន្នន័យបើកទូលាយឆ្នាំ ២០១៨
Asia Open Data Partnership គឺជាកម្មវិធីថ្នាក់តំបន់មួយត្រូវបានប្រារព្ធឡើងតាំងពីឆ្នាំ ២០១៥ ជាមួយនឹងដៃគូចំនួន ៨ ដែលមកពីបណ្តាប្រទេសចំនួន ៦ នៅតំបន់អាស៊ី។ កិច្ចសន្ទនាភាពជាដៃគូទិន្នន័យបើកទូលាយឆ្នាំ ២០១៨ គឺជាកិច្ចសន្ទនាលើក ...
អូឌីស៊ីពង្រឹងអង្គការសង្គមស៊ីវិលនៅតាមឆ្នេរសមុទ្រតាមរយៈការបណ្តុះបណ្តាលស្តីពីព័ត៌មានភូមិសាស្ត្រ និងការធ្វើផែនទីជាមួយ QGIS
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ទើបតែបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃប្រកបដោយជោគជ័យលើមូលដ្ឋានគ្រឹះ QGIS សម្រាប់អង្គការសង្គមស៊ីវិល (CSOs) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលានេះត្រូវបាន ...
វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងកម្មវិធី QGIS ឆ្នាំ២០២៣
សិក្ខាសាលាបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងការប្រើប្រាស់កម្មវិធី QGIS ត្រូវបានប្រកាសនៅលើវេទិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ...
វេទិកាថ្នាក់ជាតិស្តីពីឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី “ឥទ្ធិពលនៃបទប្បញ្ញត្តិស្តីពីព្រៃឈើ និងដីធ្លីទៅលើសហគមន៍មូលដ្ឋាន និងដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន” កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ...