ការអភិវឌ្ឍ និងជំនួយសម្រាប់បញ្ហាកាន់កាប់និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី មានច្រើនទម្រង់ ចាប់ពី ការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ ទៅការបង្កើនការយល់ដឹងពីសិទ្ធិដល់សហគមន៍ ការផ្តល់ជំនួយលើ ការចេញប័ណ្ណកម្មសិទ្ធិ និងការផ្តល់ជំនួយផ្នែកច្បាប់ ទៅដល់ជនរងគ្រោះពីជម្លោះដីធ្លី និងការបណ្តេញ ចេញ។ ខណៈអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ទំនងជាផ្តោតលើការបង្កើនសមត្ថភាព ការតស៊ូមតិ និងការគាំទ្រអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកខ្លះ ផ្តល់សេវា និងការគាំទ្រផ្ទាល់ ដល់សហគមន៍ និងបុគ្គល ដោយបង្កើនការយល់ដឹងពីសិទ្ធិស្របច្បាប់ ផ្តល់ជំនួយ ផ្នែកច្បាប់ និងការបណ្តុះបណ្តាលសមាជិកសហគមន៍។
ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការស្តារនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានរួមគ្នា បោះពុម្ពផ្សាយសំណុំទិន្នន័យអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ជាបញ្ជីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលកំពុងបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជា។1 យ៉ាងនេះក្តី បញ្ជីនេះ មិនត្រូវបាន រៀបចំទៅតាមវិស័យ ដើម្បីបង្ហាញថា បញ្ជីអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងធ្វើកិច្ចការនៅក្នុងបញ្ហា កាន់កាប់ និងចេញប័ណ្ណកម្មសិទ្ធិដីធ្លីទេ។ ម្យ៉ាងទៀត បើទោះបីជា អង្គការមិនមែនរដ្ឋា ភិបាលខ្លះ បញ្ចូល កម្មវិធីសន្តិសុខកម្មសិទ្ធិដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ ទៅក្នុងកិច្ចការរបស់ពួកគេ សំណុំទិន្នន័យអំពីអង្គការមិនមែនរដ្ឋាភិបាលនេះ ដែលគិតត្រឹម ខែកក្កដា ឆ្នាំ២០១៥ បានកត់ត្រាតែ កម្មវិធីគ្រប់គ្រងនិងការធ្វើផែនការដីធ្លីចំនួនពីរប៉ុណ្ណោះ។ ទាំងនេះ រាប់បញ្ចូលទាំង គម្រោងដែលកំពុងបន្ត និងបញ្ចប់។ គម្រោងមួយក្នុងចំណោមនេះ ត្រូវបានអនុវត្តដោយអង្គការ អុកស្វាម ណូវិប។ សំណុំទិន្នន័យ អំពីអង្គការមិនមែនរដ្ឋាភិបាល បរិយាយថា អង្គការ អុកស្វាម ណូវិប មិនមានគម្រោងបន្តទេ ហើយមានតែគម្រោងគ្រប់គ្រង និងផែនការដីធ្លីចំនួន ១ ប៉ុណ្ណោះ និងគម្រោង ១១ ទៀត កាលពីអតីតកាល។2 ផ្ទុយទៅវិញ អង្គការ អុកស្វាម ណូវិប រាយការណ៍ថា គម្រោងកំពុងបន្តយ៉ាងហោច ណាស់ចំនួន ១០ ដែលយកចិត្តទុកដាក់លើបញ្ហាដីធ្លី និងគម្រោងសរុប ចំនួន ៣៦ នៅក្នុងប្រទេសកម្ពុជា។3 ភាពមិនបន្ស៊ីគ្នាលើសំណុំទិន្នន័យនិងរបាយការណ៍នេះ បញ្ជា្កក់ឱ្យឃើញអវត្តមាននៃ ទិន្នន័យ គ្រប់ជ្រុងជ្រោយ និងជាក់លាក់ អំពីអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងបំពេញការងារ នៅក្នុងប្រទេសកម្ពុជា។
គម្រោងគ្រប់គ្រងនិងផែនការដីធ្លីកត់ត្រាលើសំណុំទិន្នន័យអង្គការមិនមែនរដ្ឋាភិបាល
អង្គការ | ប្រភេទ | ឈ្មោះគម្រោង | គោលបំណង | ថវិកា | រយៈពេល |
អង្គការថែរក្សាសត្វដំរី | កម្ពុជា | ប្រជាជនដើមភាគតិច៖ ការកំណត់អត្តសញ្ញាណសហគមន៍ និងការចុះបញ្ជី | គាំទ្រការកំណត់អត្តសញ្ញាណ វប្បធម៌ និង ប្រពៃណី និងលើកកម្ពស់ជីវភាពរបស់ពួកគេ | ៣១,៣៣៥ ដុល្លារ | ឆ្នាំ២០១១-២០១២ |
អុកស្វាម ណូវិប | បរទេស | ជីវភាពដោយចេរភាពឆ្នាំ២០១៤ | សុវត្ថិភាពស្បៀងអាហារ កិច្ចការពារ និងការត្រួតពិនិត្យលើ ការប្រើប្រាស់ធនធានធម្មជាតិ | ៧៩០,០៥៤ ដុល្លារ | ឆ្នាំ២០១៤ |
សម្រាប់បញ្ជីអង្គការខ្លះ ដែលកំពុងបំពេញកិច្ចការលើការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិនៅកម្ពុជា ចូលពិនិត្យមើល “ធនធានឯកសារពាក់ព័ន្ធ”។ អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានព្យាយាមផ្តល់ ព័ត៌មានគ្រប់ជ្រុងជ្រោយ នៅក្នុងការចងក្រងបញ្ជីនេះ ប៉ុន្តែបញ្ជីនេះ មិនមានអង្គការមិនមែនរដ្ឋាភិបាល ទាំងអស់ ដែលកំពុងបំពេញកិច្ចការលើបញ្ហាទាំងអស់នេះ នៅកម្ពុជាទេ។ អង្គការទាំងនេះ ត្រូវបានដាក់ បញ្ចូល ដោយផ្អែកលើលទ្ធភាពទទួលបានព័ត៌មានដែលមាននៅក្នុងវិស័យសាធារណៈ ពាក់ព័ន្ធនឹង សកម្មភាពរបស់ពួកគេលើការកាន់កាប់ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី។ ជាលទ្ធផល អង្គការមិនមែន រដ្ឋាភិបាលខ្លះ ដែលមិនមានគេហទំព័រ ឬវត្តមានគេហទំព័រ ដែលងាយនឹងកំណត់អត្តសញ្ញាណបាន មិនត្រូវបានដាក់បញ្ចូលទេ។
ទាក់ទងនឹងអង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- ការអភិវឌ្ឍ និងជំនួយសម្រាប់ការកាន់កាប់ដីធ្លីនិងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- មូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥
ឯកសារយោង
- 1. ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការស្តារនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា. “បញ្ជីប្រភពមូលនិធិតាមវិស័យ.” សំណុំទិន្នន័យ អង្គការមិនមែនរដ្ឋាភិបាល. ចូលអាននៅ ខែកក្កដា ឆ្នាំ២០១៥. http://cdc.khmer.biz/ngo/report/listing_by_sector_board.asp. ។
- 2. ដូចយោងខាងលើ។
- 3. អង្គការ អុកស្វាម ណូវិប. ឆ្នាំ២០១៥. សំណុំទិន្នន័យ អាតាឡាស. ចូលអាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥. https://atlas.oxfamnovib.nl/index.cfm?action=map។