លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េនៅថ្ងៃទី០៦-០៨ ខែកញ្ញា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
យុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»
នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»។អនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ (អ.ប ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់កម្រៃសេវារយៈពេល ២ឆ្នាំ បន្តទៀត ដោយ ...
រដ្ឋបាលរាជធានីភ្នំពេញ
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងចំនួន០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០ នាទីរសៀល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្ដីណែនាំមួយ ស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សេចក្តីណែនាំនេះ តម្រូវឱ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមការណែនាំដោយផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ"គីរីរម្យ"
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបញ្ឈប់ការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ “គីរីរម្យ” ដោយកន្លងមកក្រសួងបរិស្ថានពិនិត្យឃើញថា ...
ក្រសួងបរិស្ថាន
សេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៏ ០៣ វិច្ឆិកា ត្រូវបានបញ្ចប់ ដែលព្រឹត្តិការណ៏នេះបានបង្ខំចិត្តឲ្យរាជរដ្ឋាភិបាលបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាលចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកាកន្លងមក។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននឹងបើកដំណើរការឡើងរិញចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០២០ តទៅ។ ...
ក្រសូងសុខាភិបាល
សេចក្ដីជូនដំណឹង ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីជូនដំណឹងស្តីពី បញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី បញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជន ដែលបានទទួលការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ដើម្បីជម្រាបជូនដំណឹង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្ដីជូនព័ត៌មានស្ដីពីលទ្ធផលតេស្តជាផ្លូវការនៃភាពអវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) លើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកាឡាញ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីលទ្ធផលតេស្តជាផ្លូវការលើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកា ឡាញ នៅខេត្ត ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នា២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី។ កិច្ចប្រជុំនេះ បានពីភាក្សាពីវិធានការដើម្បីទប់ស្កាត់ និង បញ្ហាពាក់ព ...
ក្រសួងសុខាភិបាល
វិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានចេញសេចក្តីណែនាំស្តីអំពី វិធានការការពារនិង ទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈពេលដែលរដូវប្រាំងខិតជិតមកដល់។វិធានការទាំងប្រាំពីរចំនុចបាន កំណត់បង្ហាញពីមូលហេតុនិងសកម្មភាព ដែលអាច បង្កឱ្យមានភ្លើងឆេះព្រៃ ...
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទ
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មការប្រឹក្សាការងារបានប្រជំុពិភាក្សាលើសំណើរប្រាក់ឈ្នួលអប្បបរមា ១១០ដុល្លា ១២១ដុល្លា និង ១៤០ដុល្លា។ ដើម្បីកាត់បន្ថយគន្លាតរវាងគូរភាគី ភាគីរាជរដ្ឋាភិបាលស្នើរប្រាក់ឈ្នួលអប្បបរមា១២៣ដុល្លា សម្រាប់ឆ្នាំ២០១៥។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០នាទី មានប្រជាពលរដ្ឋតំបន់បឹងកក់ សហគមន៍បុរីកីឡា និងលោកសង្ឃប្រមាណ ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានី ...
សាលារាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មានរបស់ សាលារាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋតំបន់បឹងកក់ប្រមាណ៤០នាក់/អង្គ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានី ក្នុងគោលបំណងស្នើសុំឱ្យមានការដោះស្រាយបញ្ហា ...
សាលារាជធានីភ្នំពេញ
ប្រទេសកម្ពុជា:របាយការណ៍កត់ត្រាការបរាជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR)
នៅក្នុងរបាយការណ៍ស្រមោលរួមគ្នា ដែលត្រូវបានបញ្ជូនទៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (HRC) សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) និងអង្គការជាសមាជិក រួមមានសមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC) ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីប្រកាសព័ត៌មានស្តីពីពិធីចុះហត្ថលេខា និងប្រកាសបើកជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណងសម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈ បរិក្ខារអប់រំរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវ Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយឯកឧត្តម ណាត ប៊ុនរឿន រួមគ្នាប្រកាសបើកជាផ្លូវការនូវ គម្រោងហិរញ្ញប្បទានឥតសំណងពីប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន ...
ក្រសួងពាណិជ្ជកម្ម