សេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៏ ០៣ វិច្ឆិកា ត្រូវបានបញ្ចប់ ដែលព្រឹត្តិការណ៏នេះបានបង្ខំចិត្តឲ្យរាជរដ្ឋាភិបាលបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាលចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកាកន្លងមក។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននឹងបើកដំណើរការឡើងរិញចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០២០ តទៅ។
ក្រសូងសុខាភិបាល