តំបន់ការពារធម្មជាតិចំនួន៣ ថ្មីបន្ថែមទៀត ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ ថ្មីបន្ថែមទៀត ដែលមានផ្ទៃដីសរុបទំហំ ២៧ ៩៤១. ០៦ ហិកតា ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។ តំបន់ការពារធម្មជាតិទាំង ៣ នោះ រួមមាន ឧទ្យានជាតិកោះកុង (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ២ ៦៥៥.៣៥ ហិកតា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង (ខេត្តព្រះវិហារ) មានផ្ទៃដីទំហំ ២៥ ២៦៩.៤១ ហិកតា និងតំបន់អភិរក្សទឹកសាប បឹងព្រែកទប់ (ខេត្តព្រះសីហនុ) មានផ្ទៃដីទំហំ ១៦.៣ ហិកតា។ ជារួម តំបន់ការពារធម្មជាតិសរុបចំនួន ៤៥ មានផ្ទៃដីសរុបទំហំ ៥ ៩០២ ៤៤៤.០៦ ហិកតា ...
ក្រសួងបរិស្ថាន
ការពិគ្រោះយោបល់លើគម្រោងបន្ថយថ្លៃលក់អគ្គិសនី សម្រាប់តំបន់ចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ឆ្នាំ២០១៧
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៧ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណៈជន អ្នកប្រើប្រាស់ ដែលស្ថិតនៅក្នុងដែនចែកចាយរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាលឱ្យបានជ្រាបថា អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោង ...
អាជ្ញាធរអគ្គិសនីកម្ពុជា
សេចក្តីជូនព័ត៌មាន ស្តីពីការបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ទៅកាន់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចាប់ពីថ្ងៃទី១៦ដល់១៨ខែមិថុនា ឆ្នាំ២០១៤។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡងដ៏
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់បងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីព្រះរាជាណាចក្រថៃឡងដ៏ ក៏ដូចជាសាធារណជន អំពីការងារតាមក្រុមហ៊ុន សហគ្រាស គ្រឹៈស្ថានសំខាន់ៗ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដែលមានចំនួន ១៦.១៤៦ កន្លែង។ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ ស្តីពីនីតិវិធីរៀបចំបែបបទបញ្ជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ដើម្បីពិភាក្សាអំពីនីតិវិធីនៃការរៀបចំបែបបទជូនពលករទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជន អំពីស្ថានភាពអាកាសធាតុ របស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងចាប់ផ្តើមទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង។ ...
ក្រសួងធនធានទឹក និងឧតុនិយម
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ
ក្រសួងធនធានទឹក និងឧត្តុនិយម សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកទន្លេមេគង្គរួចមក ឃើញថា ឥទ្ធិពលព្យុះទី១ ឈ្មោះ រ៉ាម៉ាសាន់ (ដូចដែលក្រសួងធនធានទឹក និងឧត្តុនិយមបាន ...
ក្រសួងធនធានទឹក និងឧត្តុនិយម
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ សម័យប្រឡងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤
ក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសសូមជម្រាបជូនមាតាបិតា ឬអាណាព្យាបាលបេក្ខជន និងបេក្ខជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាលើកទី២ សម័យប្រឡងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤
នាវេលាម៉ោង ០៨:៣០ នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅអគ្គនាយកដ្ឋានពន្ធដា មានរៀបចំកិច្ចប្រជុំបូក សរុបការងារសារពើពន្ធប្រចាំខែកញ្ញា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា ព្រមទាំង មានការ ...
អគ្គនាយកដ្ឋានពន្ធដា
ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត
នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសដល់សាធារណៈជន និងសិស្សានុសិស្សថា ខ្លួននឹងដាក់ដំណើរការរប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ ការផ្តោតទៅលើលិទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា
នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២០ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថាយុទ្ធសាស្ត្រទ្វេភាគីរបស់ស៊ុយអែតសម្រាប់ប្រទេសកម្ពុជានឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។ ...
ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសកម្ពុជា
សេចក្ដីណែនាំ ស្ដីពីការស្នើសុំផ្ដល់លិខិតឆ្លងដែនសារជាថ្មីរបស់ប្រជាពលរដ្ឋ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចេញសេចក្តីណែនាំមួយ ស្ដីពីការស្នើសុំផ្ដល់លិខិតឆ្លងដែនសារជាថ្មីរបស់ប្រជាពលរដ្ឋ។ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃនឹងជួយសម្រួលដល់ប្រជាពលរដ្ឋដើម្បីកែតម្រូវទិន្នន័យអត្តសញ្ញាណរបស់ខ្លួន
នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយយោងតាមសេចក្តីណែនាំថ្មី លេខ ០៣៥ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ស្តីពីការកែតម្រូវ ...
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
បទអន្តរាគមន៍ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីតួនាទីនិងសមិទ្ធផលនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតកម្ពុជានិងជាតំណាងអចិន្ត្រៃយ៍ លោក អាន សុខខឿន បានថ្លែងនៅក្នុងសម័យប្រជុំលើកទី ៤៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយឆ្លើយតបលើ ១២ ចំណុចនៃរបាយការណ៍របស់អគ្គលេខាធិការស្តីពីតួនាទីនិង ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ
សេចក្តីថ្លែងការណ៍បន្ថែម៖ ការធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍លើបទអន្តរាគមន៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញនូវសេចក្តីថ្លែងការណ៍បន្ថែមស្ដីពី ការធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍លើបទអន្តរាគមន៍របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំពារនិង ...
សមាគមធនាគារនៅកម្ពុជា(ABC) និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)
សេចក្ដីជូនដំណឹង៖ ការដាក់ឲ្យដំណើរការជាធម្មតានូវសេវាកម្មនានារបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ សមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឲ្យដំណើរការជាធម្មតានូវសេវាកម្មនានារបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារធនាគារមួយចំនួននៅ ...
សមាគមធនាគារនៅកម្ពុជា
ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង
នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
សេចក្តីជូនដំណឹង ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែល ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការយកពន្ធចំណេញមូលធន
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីបំភ្លឺស្តីពីការយកពន្ធចំណេញមូលធន។យោងតាមសេចក្តីប្រកាសព័ត៌មាន ការយកពន្ធចំណេញមូលធនមិនមែនជាប្រភេទពន្ធដែលទើបនឹងបង្កើតថ្មីទេ ដោយពន្ធនេះត្រូវបានដាក់ ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីថ្លែងការណ៍រួម៖ អ្នកសារព័ត៌មាន វីអូឌី និង វីអូអេ ត្រូវបានបដិសេធមិនឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខេមបូចា បានចេញសេចក្តីសេចក្តីថ្លែងការណ៍រួមស្តីពី អ្នកសារព័ត៌មាន វីអូឌី និងវីអូអេ ត្រូវបានបដិសេធមិនឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។យើង ...
ខេមបូចា