សេចក្តីប្រកាសព័ត៌មាន៖ ការផ្តោតទៅលើលិទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា
នៅថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២០ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថាយុទ្ធសាស្ត្រទ្វេភាគីរបស់ស៊ុយអែតសម្រាប់ប្រទេសកម្ពុជានឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋាភិបាលស៊ុយអែតបានធ្វើការសម្រេចកាលពីម្សិលមិញដោយផ្តោតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាលើគំនិតផ្តួចផ្តើមទៅលើសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ សកម្មភាពទាំងនេះត្រូវបានអនុវត្តស្របទៅនឹងយុទ្ធសាស្ត្ររបស់ប្រទេសស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសកម្ពុជា