ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី និង​ជា អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង

​នៅ​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ឆ្នាំ​២០២១​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពីឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី និង​ជា អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) បាន​ទទួល​ជួប​សម្តែង​ការគួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង​។​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ សម្តែង​ការ​គួរសម​ និង​ធ្វើការ​ណែនាំ​សមាសភាព​ប្រធាន​ និង​អនុប្រធាន​ថ្មី​ និង​ពិភាក្សា​លើ​អាទិភាព​ការងារ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ ក៏​ដូច​ជា​ផ្លាស់​ប្តូរ​យោបល់​លើ​ទិដ្ឋភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf