ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត

នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​សាធារណៈជន​ និង​សិស្សានុសិស្ស​ថា​ ខ្លួន​នឹង​ដាក់​ដំណើរការ​រ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ នៅ​ទីស្តីការក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វេលា​ម៉ោង​ ០៨:០០​ នាទី​ ព្រឹក​។​ ប្រព័ន្ធ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​សិស្សានុសិស្ស​ថា្ន​ក់​ទី​ ១២​ ថែម​មួយ​កម្រិត​ទៀត​ លើ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ក្នុង​ថ្នាក់រៀន​ ដោយ​អនុញ្ញាត​ឱ្យ្​ពួក​គេ​ ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ពី​ការ​សិក្សា​ក្នុង​ថ្នាក់​ ដើម្បី​ឆ្លើយ​សំណួរ​ ឬ​ធ្វើ​លំ​ហាត់​លើ​មុខ​វិទ្យា​សំខាន់ៗ​ តាម​ប្រព័ន្ធ​អន​ឡាញ​ (On-line)​ ដោយ​អាច​ប្រើប្រាស់​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Tablet​ ឬ​កុំព្យូទ័រ​ ។​ សិស្សានុសិស្ស​អាច​អនុវត្ត​កម្មវិធី​នេះ​បាន​តាម​រយៈ​តំណ​ភ្ជាប់​នៅ​លើ​គេហទំព័រ​ក្រសួង​៖ https://bacii.moeys.gov.kh/​។​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf