សេចក្តីថ្លែងការណ៍​រួម​៖​ អ្នក​សារព័ត៌មាន​ វី​អូ​ឌី​ និង​ វី​អូ​អេ​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​

​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ខេ​ម​បូ​ចា​ បាន​ចេញ​សេចក្តី​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ អ្នក​សារព័ត៌មាន​ វី​អូ​ឌី​ និង​វី​អូ​អេ​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

​យើង​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​រាយ​ឈ្មោះ​ដូច​ខាងក្រោម​ សូម​ធ្វើការ​អំពាវនាវ​ដល់​ក្រសួង​ព័ត៌មាន​ឱ្យ​បំភ្លឺ​អំពី​មូលហេតុ​ដែល​អ្នក​សារព័ត៌មាន​ព័ត៌មាន​ វី​អូ​ឌី​ (VOD)​ និង​វី​អូ​អេ​ (VOA)​ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​របស់​រដ្ឋាភិបាល​ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៣​ ខែវិច្ឆិកា​ ស្រប​ពេល​ដែល​អ្នក​សារព័ត៌មាន​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​។​

ខេមបូចា

ទាញយក៖ pdf