បទ​អន្តរាគមន៍​ឯកអគ្គរាជទូត​និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ស្តី​ពី​តួនាទី​និង​សមិទ្ធផល​នៃ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០២០​ ឯកអគ្គរដ្ឋទូត​កម្ពុជា​និង​ជា​តំណាង​អចិន្ត្រៃយ៍​ លោក​ អាន​ សុខ​ខឿន​ បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​ ៤៥​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​ឆ្លើយ​តប​លើ​ ១២​ ចំណុច​នៃ​របាយការណ៍​របស់​អគ្គលេខាធិការ​ស្តី​ពី​តួនាទី​និង​សមិទ្ធិ​ផល​នានា​របស់​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដូច​ជា​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ការិយាល័យ​ OHCHR​ ការ​ឆ្លើយ​តប​របស់​ប្រទេស​កម្ពុជា​ចំពោះ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ និង​កិច្ច​គាំពារ​សង្គម​ ការ​បង្កើត​ច្បាប់​ថ្មី​ និង​វិសោធនកម្ម​ដូច​ជា​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន​ ច្បាប់​សហជីព​ ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ គោលនយោបាយ​បណ្តេញ​ពលរដ្ឋ​ចេញពី​ទីតាំង​ដី​ដោយ​បង្ខំ​ សិទ្ធិ​មនុស្ស​ និង​សេរីភាព​បញ្ចេញមតិ​។​ ល​។​

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ

ទាញយក៖ pdf