សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការយកពន្ធចំណេញមូលធន
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីបំភ្លឺស្តីពីការយកពន្ធចំណេញមូលធន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ការយកពន្ធចំណេញមូលធនមិនមែនជាប្រភេទពន្ធដែលទើបនឹងបង្កើតថ្មីទេ ដោយពន្ធនេះត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ រដ្ឋាភិបាលកំពុងធ្វើការពិចារណាបន្ថែមទៅលើក្របខណ្ឌដើម្បីសម្រួលដល់ការអនុវត្តចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ។
អគ្គនាយកដ្ឋានពន្ធដារ