សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​លើក​ទី​២​ សម័យ​ប្រឡង​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​មាតាបិតា​ ឬ​អាណាព្យាបាល​បេក្ខជន​ និង​បេក្ខជន​មេត្តា​ជ្រាប​ថា​ ក្រសួង​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​លើក​ទី​២​ សម័យ​ប្រឡង​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ ដល់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​លើក​ទី​១​ នៃ​សម័យ​ប្រឡង​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​។​

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf