ឥន្ធនៈសម្រាប់ចម្អិនអាហារ
អុស និងធ្យូង គឺជាប្រភពថាមពលចម្បង សម្រាប់ទាំងលក្ខណៈគ្រួសារ និងលក្ខណៈសហគ្រាសខ្នាតតូច និងមធ្យមជាច្រើន (SME) ដូចជា ឧស្សាហកម្មឡឥដ្ឋ និងក្បឿង ជាដើម។ លទ្ធផលជំរឿនឆ្នាំ ២០០៨ បានបង្ហាញថា គ្រួសារកម្ពុជា ៩១ ភាគរយ ប្រើប្រាស់ជីវៈម៉ាស់ជាថាមពលចម្បង សម្រាប់ចម្អិនអាហារដែលក្នុងនោះផងដែរ ការប្រើប្រាស់អុសមាន ៨៤ ភាគរយ និង ការប្រើប្រាស់ធ្យូងមាន ៧ ភាគរយ។ ...
រ៉ែ ផលិតផលរ៉ែ និងទំនិញ
រ៉ែមកពី Halpern Mineral Collectionទីក្រុង San Francisco រូបថតដោយEric Hunt កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍពេញលេញនោះទេ ដោយផលិតកម្មភាគច្រើនផ្តោតទៅលើវត្ថុធាតុដើមសម្រាប់សំណង់ដូចជាកំទេចថ្ម ដីខ្សាច់ និងថ្មគ្រួសនិងចុណ្ណីសិលា។7នាពេលបច្ចុប្បន្នភាព មិនមានការទាញយករ៉ែជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយ។ ចាប់តាំងដើមទសវត្សនៃឆ្នាំ២០០០មក វិស័យប្រេងនិងឧស្ម័ន ព្រមទាំងរ៉ែ ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។23 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ Pm2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
ថ្មគ្រួសនិងចុណ្ណីសិលា
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
ក្រសួងអប់រំ យុវជន និងកីឡា
ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី ឈុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋអាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។112 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។113 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួង ...
កាកបាទក្រហមកម្ពុជា
កាកបាទក្រហមកម្ពុជា គឺជាសង្គមមនុស្សធម៌ដ៏សំខាន់នៅកម្ពុជា។ រដ្ឋាភិបាលបានកំណត់កាកបាទក្រហមកម្ពុជាជាជំនួយដល់ស្ថាប័នសាធារណៈដែលផ្តល់ជំនួយមនុស្សធម៌។ ក្រៅពីទីស្នាក់ការជាតិ កាកបាទក្រហមកម្ពុជា មានសាខាចំនួន ២៥ នៅគ្រប់បណ្តាលខេត្តនៃព្រះរាជាណាចក្រកម្ពុជា។147 កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ចាប់តាំងពីពេលនោះមក។148 គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងកាកបាទក្រហមកម្ពុជាបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរយៈពេលបីឆ្នាំក្នុងឆ្នាំ២០១៦។ ...
ការប្រែប្រួលអាកាសធាតុ
សម្លេងពីកម្ពុជា–ពេលវេលាមិនរង់ចាំយើងទេ។ រូបភាព ថតដោយ Oxfam International, ២១ តុលា ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការប្រែប្រួលអាកាសធាតុ ត្រូវបានផ្តល់និយមន័យថា ជាការបកស្រាយយោងទៅតាមស្ថិតិស្តីអំពីលំនាំ អាកាសធាតុដែលមានការប្រែប្រួលក្នុងរយៈពេលវែងមួយ។ ខណៈពេលអាកាសធាតុនៅលើផែនដីបានឆ្លងកាត់អំឡុងពេលនៃការប្រែប្រួល ភ័ស្តុតាងតាមបែបវិទ្យាសាស្ត្រ ...
ការការពារបរិស្ថាន និងជីវៈចម្រុះ
(English) Cambodia is one of the most biodiverse countries in Southeast Asia. Biodiversity supports Cambodians ecologically, economically and culturally. It plays an important role in providing ecosystem services and economic development to achieve the Cambodian millennium Development Goals including poverty reduction. ...
សហគមន៍នេសាទ
សហគមន៍នេសាទ ក្នុងខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ រូបភាព ថតដោយ Alan Brooks/World Fish, ២ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ការនេសាទនៅកម្ពុជា ត្រូវបានបែងចែកជាបីប្រភេទ៖ ខ្នាតតូច ខ្នាតមធ្យម និង ខ្នាតធំ ឬអាជីវកម្ម។នៅឆ្នាំ២០០១ ជាសនិទានភាពក្នុងការដោះស្រាយការនេសាទត្រីហួសកម្រិត និងជម្លោះរវាងអ្នកនេសាទខ្នាតតូច និងអ្នកនេសាទខ្នាតធំ រដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការគ្រប់គ្រង និងនិយ័តកម្មជលផលរបស់ខ្លួន។ វិធានការនេះត្រូវអនុវត្តជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍នេសាទ ៥៦% ដែលពីមុនត្រូវ ...
រោងចក្រចម្រាញ់ប្រេង
(English) There is currently no oils refinery in Cambodia. Although a refinery has been planned, its construction has been delayed several times, reportedly over financing difficulties. ...
គោលនយោបាយ និងការគ្រប់គ្រងការនេសាទ
ការនេសាទត្រីនៅខេត្តសៀមរាប។ រូបភាព ថតដោយ Brian Hoffman, ១២ មករា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។ការគ្រប់គ្រងវិស័យជលផលនៅកម្ពុជា ត្រូវបានបែងចែកចេញជាកម្រិតរដ្ឋាភិបាលថ្នាក់កណ្តាល និងថ្នាក់ខេត្ត។ នៅថ្នាក់កណ្តាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់គ្រងលើវិស័យជលផល។ ក្នុងក្រសួងនេះ រដ្ឋបាលជលផល ទទួលខុសត្រូវលើការស្រាវជ្រាវ តាក់តែងច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យជលផល និងមានអំណាចធ្វើអធិការកិច្ច។222ក្របខណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ឆ្នាំ ២០១០-២០១៩ បានកំណត់ចេញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៖ “ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ដើម្បីចូលរួមចំណែកដល់ការធានាសន្តិសុខស្បៀងរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីបង្កើន ...
វាក្យសព្ទ និងនិយមន័យ
ការកំណត់និយមន័យ និងការវាស់ព្រៃឈើ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ និយមន័យដែលមានសភាពស្រដៀងគ្នាខ្លាំង ក៏អាចនឹងមានភាពខុសគ្នា គួរឱ្យកត់សំគាល់។ ការយល់ដឹងពីលក្ខខណ្ឌ គឺមានសារៈសំខាន់សម្រាប់ការយល់ដឹងអំពីការប្រើប្រាស់ព្រៃឈើ គម្របព្រៃឈើ ច្បាប់និងគោលនយោបាយព្រៃឈើ និងការកាប់បំផ្លាញព្រៃឈើ។ ...
ស្ពាន់
ការរុករករ៉ែស្ពាន់ ត្រូវបានប្រមូលផ្តុំនៅខេត្តព្រះវិហារ ដែលឋិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ ក្រុមហ៊ុនរុករកដែលមានសកម្មភាពច្រើនជាងគេ គឺក្រុមហ៊ុន Geopacific Resources ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី។ក្រុមហ៊ុននេះមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ាគិតម៉េង ។ ក្រុមហ៊ុន Geopacific Resources កំពុងធ្វើការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានមូលដ្ឋាននៅកម្ពុជាទៅលើគម្រោងគូសា។ គូសា ជាគម្រោងរុករកមួយនៅលើផ្ទៃដីទំហំ ១៥៨គីឡូម៉្រែតការេ នៅក្នុងតំបន់ប្រាសាទព្រះវិហារដែលបានចាប់ផ្តើមការរុករកក្នុងឆ្នាំ២០១៣។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។238 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។239 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ...
គោលនយោបាយនិងការគ្រប់គ្រងថាមពល
អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។អត្រាអគ្គីសនីភាវូបនីយកម្មទាប និងការពឹងផ្អែកខ្លាំងលើការនាំចូលឥន្ធនៈផូស៊ីល បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសលំដាប់ទី១២០/១២៤ នៃបណ្តាប្រទេសផ្សេងទៀត ក្នុងរបាយការណ៍សន្ទស្សន៍ប្រសិទ្ធភាពផ្នែកស្ថាបត្យកម្មថាមពលសកលរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៤ (ហៅកាត់ថា EAPI) ដែលត្រូវបានគណនាដោយកំណត់មធ្យមភាគពិន្ទុរបស់ប្រទេសក្នុងកំណើនសេដ្ឋកិច្ច និងការ ...
ដីធ្លី
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។320 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។321នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។322 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ323 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។324កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
ក្រសួងពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។ ...
ប្រភេទនៃតំបន់ការពាររបស់រដ្ឋ
ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិកតា ស្មើនឹង១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន។373 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖374ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យាសាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បីការពារសត្វព្រៃ រុក្ខជាតិ និងតុល្យភាពអេកូឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែលចាំបាច់សម្រាប់ស្ថេរភាពនៃធនធានទឹក ព្រៃឈើ សត្វព្រៃ និងនេសាទ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់ការកំសាន្ត និងសម្រាប់ការអភិរក្សធម្មជាតិ ជាមួយនឹងទិដ្ឋភាពនៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់អង្គការសហភាពអន្តរជាតិ ...