​សូម​អរគុណ​ដែល​បាន​ផ្តល់​អនុស្សាវរីយ៍​ល្អ​ៗ​​ដល់​ខ្ញុំ​ ​​-​​ ​​ថាន ដាវីត

ក្នុងអំឡុងពេលចុះកម្មសិក្សារយៈពេល ៣ ខែរបស់ខ្ញុំនៅអូឌីស៊ីក្នុងនាមជាអ្នកហាត់ការស្រាវជ្រាវខ្ញុំបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកស្រាវជ្រាវសេដ្ឋកិច្ចដើម្បីជួយក្រុមការងារបណ្ណាធិការក្នុងការស្រាវជ្រាវ ផលិតមាតិកាប្រធានបទបន្ថែម ប្រមូលឯកសារបោះពុម្ព​និងទិន្នន័យសម្រាប់បោះពុម្ពផ្សាយ និងដាក់បញ្ចូលទៅក្នុងគេហទំព័រអូឌីស៊ី។ ខ្ញុំបានជួយក្នុងការពង្រីកមាតិកាគេហទំព័រអូឌីស៊ីដោយប្រមូល និងសង្ខេបសេចក្តីជូនដំណឹងជាសាធារណៈ សេចក្តីប្រកាសព័ត៌មាន លិខិតចំហ សេចក្តីសម្រេច សេចក្តីណែនាំ និងសេចក្តីថ្លែងការណ៍រួម ដែលបោះពុម្ពផ្សាយដោយរដ្ឋាភិបាល ក្រសួង និងអង្គការក្រៅរដ្ឋាភិបាល តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់ពួកគេ។ ខ្ញុំក៏បានជួយដល់ក្រុមការងារក្នុងការសរសេរប្រធានបទស្តីពីគោលនយោបាយ និងបទប្បញ្ញត្តិនៃការវិនិយោគ បកប្រែភាសាអង់គ្លេស - ខ្មែរ និងកិច្ចការផ្សេងទៀតដែលបានកំណត់។

ទោះបីវាជាលើកទីមួយសម្រាប់ខ្ញុំដែលបានសរសេរប្លក់ក៏ដោយ តែវាពិតជារឿងមួយដែលខ្ញុំរីករាយបំផុតក្នុងអំឡុងពេលហាត់ការងាររបស់ខ្ញុំ។ ប្លក់ដែលខ្ញុំមិនអាចបំភ្លេចបានបំផុតនៅអូឌីស៊ី គឺអត្ថបទដែលផ្តោតលើផលប៉ះពាល់នៃកូវីដ-១៩ លើវិស័យកសិកម្មរបស់ប្រទេសកម្ពុជានិងការឆ្លើយតបរបស់រដ្ឋាភិបាល ដែលបានចេញផ្សាយក្នុងខែមេសាឆ្នាំ ២០២១។ ខ្ញុំក៏បានសរសេរប្លក់អំពីការបណ្តុះបណ្តាលចំនួន ៣ ស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សុខភាពសាធារណៈដែលត្រូវបានបង្ហោះមុនថ្ងៃដែលខ្ញុំត្រូវចាកចេញពីអូឌីស៊ី។

“ការចុះកម្មសិក្សារបស់ខ្ញុំជាមួយនឹងអង្គការទិន្នន័យអំពីការអភិវឌ្ឍបានផ្តល់ឱ្យខ្ញុំនូវឱកាសដ៏អស្ចារ្យមួយដើម្បីបង្កើនសមត្ថភាពស្រាវជ្រាវរបស់ខ្ញុំនិងជំរុញអាជីពរបស់ខ្ញុំ។ ខ្ញុំរីករាយដែលបានជួបជាមួយមនុស្សអស្ចារ្យជាច្រើនដែលបានដឹកនាំខ្ញុំឆ្លងកាត់កម្មសិក្សារបស់ខ្ញុំ។” - ថាន ដាវីត អ្នកហាត់ការស្រាវជ្រាវនៅអូឌីស៊ី។

ខ្ញុំបានរៀនពីរបៀបសង្ខេបព័ត៌មាននិងផ្ទៀងផ្ទាត់ទិន្នន័យពីប្រភពផ្សេងៗ។ ខ្ញុំជឿជាក់ថាការសរសេរអត្ថបទស្រាវជ្រាវរបស់ខ្ញុំមានភាពប្រសើរឡើងជាលទ្ធផល។ ការសរសេរប្រធានបទស្រាវជ្រាវស្តីពីគោលនយោបាយវិនិយោគ គឺជាការងារមួយក្នុងចំណោមការងារដែលមិនគួរឱ្យជឿដែលខ្ញុំបានរៀននៅអូឌីស៊ី ពីព្រោះពីមុនខ្ញុំកម្រអានឯកសារច្បាប់ និងបទប្បញ្ញត្តិណាស់។ ការយល់ដឹងរបស់ខ្ញុំអំពីវិស័យវិនិយោគនៅកម្ពុជាកាន់តែទូលំទូលាយទៅ ជាពិសេសទាក់ទងនឹងការវិវត្តនៃបទប្បញ្ញាត្តិ និន្នាការអភិវឌ្ឍន៍ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) មកក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏ប្រឈមមុខនឹងបញ្ហាប្រឈមមួយចំនួននៅពេលជ្រើសរើសប្រភពដែលគួរឱ្យទុកចិត្តបំផុត ព្រោះមានទិន្នន័យជាច្រើននៅលើអ៊ិនធឺរណែតហើយខ្ញុំត្រូវពិនិត្យយ៉ាងលំអិតគ្រប់ពេល។

ខ្ញុំក៏បានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យសម្រាប់សុខភាពសាធារណៈ និងបានសិក្សាបន្ថែមអំពីទិន្នន័យ - ប្រភេទទិន្នន័យ ការប្រើប្រាស់ទិន្នន័យនៅក្នុងអត្ថបទព័ត៌មាន ទស្សនីយកម្មទិន្នន័យ និងការបង្កើតរូបភាពព័ត៌មាន។​ ខ្ញុំជឿជាក់ថាខ្ញុំនៅតែអាចបង្កើនជំនាញសរសេរ និងសិក្សារបស់ខ្ញុំ។ ទោះយ៉ាងណា ខ្ញុំរំពឹងថាបទពិសោធន៍ដែលទទួលបានក្នុងពេលចុះកម្មសិក្សារបស់ខ្ញុំនៅអូឌីស៊ីនឹងមានអត្ថប្រយោជន៍ក្នុងការពង្រីកសមត្ថភាពស្រាវជ្រាវ និងវិជ្ជាជីវៈរបស់ខ្ញុំឱ្យឈានទៅរកមួយកម្រិតទៀត ជាពិសេសទាក់ទងនឹងក្រេឌីដអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងនាំយកចំណេះដឹងនិងជំនាញដែលខ្ញុំបានរៀនហើយទៅប្រើក្នុងដំណើរផ្សងព្រេងបន្ទាប់របស់ខ្ញុំ។

ដាវីត ជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងជំនាញផ្នែកសេដ្ឋកិច្ច។ ការក្លាយជាផ្នែកមួយនៃអូឌីស៊ី គឺជាអាជីពដំបូងបង្អស់ក្នុងវិស័យដែលលោកចូលចិត្ត។ ប្រធានបទស្រាវជ្រាវដែលខ្ញុំមានចំណាប់អារម្មណ៍រួមមានសេដ្ឋកិច្ច ការអភិវឌ្ឍន៍ គោលនយោបាយ ពាណិជ្ជកម្ម កសិកម្ម និងសេដ្ឋកិច្ចកម្ពុជា។ ក្នុងអំឡុងពេលធ្វើជាអ្នកហាត់ការនៅអូឌីស៊ី លោកបានជួយការងារក្រុមបណ្ណាធិការ និងសរសេរអត្ថបទស្រាវជ្រាវមួយចំនួនរួមមាន៖ វិស័យកសិកម្មនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ និងប្លក់នៃវគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី២ និងលើកទី៣។ លោកមានជំនឿយ៉ាងមុតមាំថា លោកនឹងទទួលបានជំនាញស្រាវជ្រាវបន្ថែម និងចំណេះដឹងដ៏មានតម្លៃផ្សេងទៀត។ គាត់បានចូលរួមជាមួយអូឌីស៊ីជាអ្នកហាត់ការផ្នែកស្រាវជ្រាវពេញម៉ោងរយៈពេល ៣ ខែចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈដល់ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២១។