សេចក្តីជូនដំណឹងលេខ ០០៩/២០ ស្តីពីការតម្រូវឱ្យធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទទំនាក់ទំនងរបស់កម្មករនិយោជិក
នៅថ្ងៃទី ២៣ ខែ មីនា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងរបស់កម្មករ។ ទាំងកម្មករ និងនិយោជកមានកាតព្វកិច្ចផ្តល់ព័ត៌មានទំនាក់ទំនងឱ្យបានត្រឹមត្រូវ។ សម្រាប់កម្មករនិយោជិក ពួកគេត្រូវផ្តល់លេខទូរស័ព្ទដែលអាចទាក់ទងបានក៏ដូចជាព័ត៌មានផ្សេងទៀត។ សម្រាប់និយោជក ពួកគេទទួលខុសត្រូវក្នុងការកត់ត្រារាល់ព័ត៌មានដែលបានផ្តល់ពីកម្មករទាំងនោះហើយធ្វើបច្ចុប្បន្នភាព និងផ្ញើរទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ