សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៧២ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ ខេត្តស្វាយរៀង។ គួរបញ្ជាក់ផងដែរថា ករណីស្ត្រីដែលបានស្លាប់នេះ គឺជាករណីទី២៩ និងមានអាសយដ្ឋាននៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រសួងសុខាភិបាល