សេចក្តីជូនដំណឹង៖ ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន។
អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមរយៈ QR Code ដូចមានភ្ជាប់នឹងលិខិតនេះ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
