សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ស្តីពីករណី​វិជ្ជមាន​ COVID-១៩​ លើ​បុរស​ជនជាតិ​អង់គ្លេស​អាយុ​ ៧៣​ ឆ្នាំ​ម្នាក់​និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៩​ ឆ្នាំ​ម្នាក់​ដែល​ជា​អ្នកដំណើរ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​ក្នុង​ខេត្តកំពង់ចាម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ឆ្នាំ​ ២០២០​ ក្រសួងសុខាភិបាល​បាន​ ប្រកាសសេចក្តី​ជូនដំណឹង​មួយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ និយាយ​អំពី​ករណី​វិជ្ជមាន​នៃ​មេរោគ​កូ​វី​ដ​១៩​លើ​អ្នកដំណើរ​ចំនួន​២​នាក់​នៅ​លើ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​ (Viking​ Cruise​ Journey)​។​ យោង​តាម​សេចក្តី​ប្រកាស​បានអោយ​ដឹង​ថា​បុរស​អង់គ្លេស​អាយុ​ ៧៣​ ឆ្នាំ​ម្នាក់​ (​ប្តី​)​ និង​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ​ ៦៩​ ឆ្នាំ​ម្នាក់​ (​ប្រពន្ធ​)​ ធ្វើតេស្ត​ឃើញ​មាន​ភាព​វិជ្ជមាន​កូ​វី​ដ​១៩​។​ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មាន​ករណី​វិជ្ជមាន​សរុប​ចំនួន​ ៣​ ករណី​ក្នុង​ចំណោម​អ្នកដំណើរ​ ៦៤​ នាក់​ដែល​ជិះ​លើ​នាវា​វី​គី​ង​គ្រូ​ស​ជ្យូ​ណី​ (Viking​ Cruise​ Journey)​។

ក្រសួងសុខាភិបាល

ទាញយក៖ pdf