សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍គ្រប់ប្រភេទនៅត្រង់ចំណុចស្ពានជ័យជំនះ(ស្ពានមេទឹក) តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងថា យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក ៣គ្រាប់ កាត់ផ្តាច់ស្ពានជ័យជំនះ(ស្ពានមេទឹក) ចំនួន ២ស្ពាន តភ្ជាប់កំណាត់ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់ នៅវេលាម៉ោង ៦:០២នាទីព្រឹក ដែលជាសកម្មភាពរំលោភបំពានខុសច្បាប់យ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ស្ពាននេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅគីឡូម៉ែត្រលេខ ១៦៩+៤០០ ។ ក្រសួងបានត្រៀមខ្លួនជួសជុលឡើងវិញក្រោយទទួលបានការអនុញ្ញាតពីសមរភូមិជួរមុខ និងបានអំពាវនាវដល់សាធារណជន និងអ្នកដឹកជញ្ជូនឱ្យបញ្ចៀសការធ្វើចរាចរណ៍ឆ្លងកាត់តំបន់ខាងលើ។
ក្រសួងសាធារណការ និងដឹកជញ្ជូន
