សេចក្តីប្រកាសព័ត៌មានស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល : កិច្ចសហការលើការកសាងសមត្ថភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល
នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពី កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល : កិច្ចសហការលើការកសាងសមត្ថភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល នៅលើគេហទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួន។
កម្មវិធីនេះមានគោលបំណងចែករំលែកបទពិសោធនិងស្វែងយល់ឱ្យបានស៊ីជម្រៅអំពី
- ដំណើរបរិវត្តកម្មឌីជីថលរបស់សាធារណរដ្ឋហ្វ៊ីលីពីន
- កិច្ច-សហប្រតិបត្តិការនិងភាពជាដៃគូនាពេលអនាគតពាក់ព័ន្ធនឹងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh
- វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈពីបណ្តាប្រទេសដែលបានចូលរួម
- បទពិសោធនៃបរិវត្តកម្មឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗជាតិនិងអន្តរជាតិ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍