សេចក្តីប្រកាសព័ត៌មានស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ

នៅថ្ងៃទី ៨​ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការលើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ។ 

បើយោងទៅតាមសេចក្តីប្រកាសនេះ អ្នកដំណើរមកពីបរទេសទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឬចាក់មិនទាន់បានពេញលេញ មិនតម្រូវអោយធ្វើចត្តាឡីស័កឡើយ ប៉ុន្តែតម្រូវអោយយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវិដ-១៩​ ដោយមន្រ្តីសុខាភិបាល នៅតាមច្រកទ្វាចេញចូលប្រទេស។

ក្រសួងសុខាភិបាល

ទាញយក៖ pdf