សេចក្តីជូនដំណឹង​ អំពី​ការ​ផ្អាក​ដំណើរការ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​តាម​រយៈ​រថយន្តក្រុង​ (City​ Bus)​ និង​កាណូត​ (Taxi​ Boat)​ របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ (City​ Bus)​ រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង​ ដល់​សាធារណជន​ និង​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ប្រើប្រាស់​សេវា​រថយន្តក្រុង​ (City​ Bus)​ និង​សេវា​កាណូត​ (Taxi​ Boat)​ របស់​រដ្ឋាករ​ ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ (City​ Bus)​ រាជធានី​ភ្នំពេញ​ ទាំងអស់​ ឱ្យ​បាន​ជ្រាប​ថា​ បច្ចុប្បន្ន​ មេ​រ៉ា​គ​កូ​វី​ដ​ ១៩​ (Covid-19)​ កំពុង​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក​ ហើយ​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​។​ ដូច្នេះ​ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ ការ​ចម្លង​ និង​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​ ១៩​ (Covid-19)​ នៅ​រាជធានី​ភ្នំពេញ​ រដ្ឋបាល​រាជធានី​ ភ្នំពេញ​សម្រេច​ផ្អាក​ការ​ផ្តល់​សេវា​រថយន្តក្រុង​ (City​ Bus)​ និង​សេវា​កាណូត​ (Taxi​ Boat)​ ជា​ បណ្ដោះអាសន្ន​ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូត​ដល់​ស្ថានការណ៍​នៃ​មេរោគ​កូ​វី​ដ​ ១៩​ (Covid-19)​ បាន​ធូរស្បើយ​។​

រដ្ឋ​បាល​រាជ​ធា​នី​ភ្នំ​ពេញ

ទាញយក៖ pdf