សេចក្តីជូនដំណឹង អំពីការផ្អាកដំណើរការសេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុង (City Bus) និងកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករ ស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្ន មេរ៉ាគកូវីដ ១៩ (Covid-19) កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការចម្លង និងការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានី ភ្នំពេញសម្រេចផ្អាកការផ្តល់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) ជា បណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍នៃមេរោគកូវីដ ១៩ (Covid-19) បានធូរស្បើយ។
រដ្ឋបាលរាជធានីភ្នំពេញ