​សេចក្តី​ប្រកាស​ស្តី​ពី​សិក្ខាសាលា​ថ្នាក់​តំបន់​អំពី​ការ​ការពារ​ដីសណ្ត​ទន្លេមេគង្គ​ឆ្នាំ​២០១៨​ របស់កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)

​បេស​កម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​វៀតណាម​ និង​មជ្ឈមណ្ឌល​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​នៃ​សាកលវិទ្យាល័យ​អាងយ៉ាង​ ត្រូវការ​ស្វែងរក​បេក្ខជន​សម្រាប់​សិក្ខាសាលា​ថ្នាក់​តំបន់​របស់​កម្មវិធី​​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ឆ្នាំ​ ២០១៨​ ស្តី​ពី​ការ​ការពារ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៤​ ដល់​ ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​ ២០១៨​។​

​ប្រជាពលរដ្ឋ​អាស៊ាន​ដែល​មាន​អាយុ​ចាប់ពី​ ១៨​ ដល់​ ២៥​ឆ្នាំ​ ដែល​ជា​និស្សិត​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឬ​អ្នក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​ សាកលវិទ្យាល័យ​ ឬ​គ្រឹះស្ថានឧត្តមសិក្សា​ដទៃ​ទៀត​ដែល​អាច​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ភាព​ជា​អ្នកដឹកនាំ​ និង​សក្តានុពល​នៅ​ក្នុង​សាកលវិទ្យាល័យ​ ឬ​ទីកន្លែង​ធ្វើការ​របស់​ពួក​គេ​ ឬ​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ការងារ​សេវា​សហគមន៍​ និង​ការងារ​ស្ម័គ្រចិត្ត​ និង​មានការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ល្អ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ដាក់​ពាក្យសុំ​ចូលរួម​សិក្ខាសាលា​នេះ​។​

​ថ្លៃ​ចំណាយ​របស់​អ្នកចូលរួម​ដែល​រួម​មាន​តម្លៃ​ចូលរួម​កម្មវិធី​ ការ​ធ្វើ​ដំណើរ​ ការ​ធានា​រ៉ាប់រង​ និង​ប្រាក់​ឧ​ប​ត្ថ​មន្ទា​ប់​បន្សំ​ ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ និង​សម្រាប់​បេស​កម្ម​នឹង​ត្រូវ​បាន​រ៉ាប់រង​ដោយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​។​

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf