​សេចក្តី​ប្រកាស​ស្តី​ពី​ ការ​ទទួល​បានការ​យល់ព្រម​លើ​ការ​ស្នើ​សុំ​សម្បទាន​ប្រេង​ និង​ឧស្ម័ន​របស់​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​

នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៩ ​ លោក​ Stephen​ Burega​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​ បាន​ប្រកាស​ថា​ ក្រុមហ៊ុន​អង្គរ​ហ្គោ​លតា​មរយៈ​ក្រុមហ៊ុន​ជា​សម្ព័ន្ធ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន​ EnerCam​ Resources​ Co​ Ltd​ (“​ EnerCam”)​ បាន​ទទួល​ការ​យល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ស្នើ​សុំ​សម្បទាន​ប្រេង​ និង​ឧស្ម័ន​ដែល​មាន​ទំហំ​ ៧៣០០​ គីឡូម៉ែត្រ​ក្រឡា​នៅ​កម្ពុជា​។​ រដ្ឋាភិបាល​កម្ពុជា​ បាន​យល់ព្រម​លើ​សំណើ​របស់​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​ សម្រាប់​ការ​អភិវឌ្ឍ​ប្លុក​ប្រេង​ទី​៨​ (Block​ VIII)​ តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ EnerCam​ Resources​ Co.​ Ltd​។​ ជាមួយនឹង​ការ​យល់ព្រម​នេះ​ក្រុមហ៊ុន​អង្គរ​ហ្គោ​ល​ កំពុង​បន្ត​ការ​ចរចារ​កិច្ចព្រមព្រៀង​ស្តី​ពី​ ការ​ចែករំលែក​ផលិតកម្ម​ទាក់ទង​នឹង​អាជ្ញាប័ណ្ណ​នេះ​។​ ការ​អនុម័ត​នេះ​ ក៏​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ប្លុក​ទី​៨​ ។​

ក្រុមហ៊ុនអង្គរហ្គោល

ទាញយក៖ pdf