សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍បានសង្កេតឃើញមានការវាយប្រហារសាយប័រមកលើវេបសាយ​ និងប្រព័ន្ធអនឡាញមួយចំនួនក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ដែលការវាយប្រហារនោះរួមមាន ការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​

ទាញយក៖ pdf