សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡាជាមួយក្រសួងព័ត៌មានក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង”ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”
នៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការសហការ រវាងក្រសួងអប់រំ និងក្រសួងព័ត៌មានក្នុងការផលិតកម្មវិធី “ ការសិក្សាពីចម្ងាយ” និង កម្មវិធី“ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច” ។ វាគឺជាការឆ្លើយតបទៅនឹង ការបិទសាលារៀនបណ្តោះអាសន្ននៅទូទាំងប្រទេស ចំពេលមានការរីករាលដាលនៃ មេរោគកូវិដ១៩ ។ ក្រសួងនឹងធ្វើការចាក់ផ្សាយវីដេអូនៃកាបង្រៀនគ្រប់កំរិតនៃការអប់រំ នៅលើកញ្ចក់ទូរទស្សន៍។
ក្រសួងអប់រំ យុវជន និងកីឡា