សេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦១ ឆ្នាំ ដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦១ ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែ។ គួរបញ្ជាក់ផងដែរថា ករណីស្ត្រីដែលបានស្លាប់នេះ គឺជាករណីទី១៧ និងមានអាសយដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល