សេចក្តីជូនដំណឹងស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និង ជាកូនរបស់បារាំងវិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និងជាកូនរបស់ជនជាតិបារាំងអាយុ ៣៥ ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩។ បើតាមសេចក្តិប្រកាស អ្នកជំងឺត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្វីពេទ្យកុមារជាតិ មន្ទីរសុខាភិបាលខេត្តព្រះវិហារ។ ក្រសួងបានយកអ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃដើម្បីពិនិត្យសុខភាពនិងកំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តដើម្បីទប់ស្តាត់ភាពរាលដាលនៃជំងឺ។
ក្រសួងសុខាភិបាល