សេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម”
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការដាក់ឱ្យ ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម”។ មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹក ប្រាក់ ១០០ លានដុល្លារអាម៉េរិក ដែលជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជា (ធ. ស. ក) និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម)។ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” មានគោលបំណងផ្តល់ ឥណទាន មានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ