សេចក្ដីជូនព័ត៌មានស្ដីពីលទ្ធផលតេស្តជាផ្លូវការនៃភាពអវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19) លើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកាឡាញ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីលទ្ធផលតេស្តជាផ្លូវការលើអ្នកទេសចរណ៍តាមនាវាមានឈ្មោះថា វេស្ទីដាម ដែលជាកម្មសិទ្ធិរបស់ ហូឡង់-អាម៉េរិកា ឡាញ នៅខេត្តព្រះសីហនុ។ តាមសេចក្តីជូនព័ត៌មាននេះ ការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើវត្ថុវិភាគរបស់អ្នកមានបញ្ហាសុខភាពចំនួន ២០ នាក់ ដែលនៅលើនាវាទេសចរវេស្ទីដាម ដែលចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ បានបង្ហាញលទ្ធ ផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី។
ក្រសួងសុខាភិបាល