សេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកជូនភាគីពាក់ព័ន្ធនិងសាធារណជនចំនួន ៣០រូប ចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពីសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” នាថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមលើភាគីដែលបានទទួលការអញ្ជើញផ្ទាល់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍សូមផ្ដល់ឱកាសភាគីពាក់ព័ន្ធនិងសាធារណជន ចំនួន ៣០រូប ចូលរួមសិក្ខាសាលាខាងលើផងដែរ។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf