សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ “​នគរ​សង្ក្រាន្ត​”​ នៅ​រាជធានី​ភ្នំពេញ​ រយៈពេល​ ៦​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែមេសា​ ដល់​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២៦

នៅ​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០២៦​ រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​ “​នគរ​សង្ក្រាន្ត​”​ នៅ​រាជធានី​ភ្នំពេញ​ រយៈពេល​ ៦​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ខែមេសា​ ដល់ ​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០២៦​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងរៀបចំ​ព្រឹត្តិការណ៍​ “​នគរ​សង្ក្រាន្ត​”​ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ និង​ចូលរួម​ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី​ វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ជា​ពិសេស​បង្ហាញ​ពី​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ និង​ផ្សារ​ភ្ជាប់​ពិធី​បុណ្យចូលឆ្នាំ​ជាមួយ​វីរ​កងកម្លាំង​ជួរ​មុខ​ និង​បងប្អូន​ភៀស​សឹក​ ក្រោម​ស្មារតី​ការ​រួបរួមសាមគ្គី​នៃ​មហា​គ្រួសារ​ខ្មែរ​តែ​មួយ​។​

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf