សេចក្តីប្រកាស ការអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាឡើងវិញ
ក្រោយពីប្រកាសឱ្យកាត់បន្ថយម៉ោងសិក្សានៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយទៀតកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឱ្យអនុវត្តម៉ោងបង្រៀន និងរៀនជាធម្មតាវិញក្រោយពីរដូវរស្សាបានចាប់ផ្តើម។ ម៉ោងបង្រៀន និងរៀន ធម្មតាដែលត្រូវអនុវត្ត មានដូចខាងក្រោម៖
- ពេលព្រឹកចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១១:០០
- ពេលរសៀលចូលរៀននៅម៉ោង ១៣:០០ ចេញម៉ោង ១៧:០០។
ក្រសួងអប់រំ យុវជន និងកីឡា