សេចក្តីប្រកាស ការអនុវត្តម៉ោងបង្រៀន​ និងរៀនជាធម្មតាឡើងវិញ

ក្រោយ​ពី​ប្រកាស​ឱ្យ​កាត់​បន្ថយ​ម៉ោង​សិក្សា​នៅ​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ប្រកាស​មួយទៀត​កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ ឱ្យ​អនុវត្ត​ម៉ោង​បង្រៀន​ និង​រៀន​ជា​ធម្មតា​វិញ​ក្រោយ​ពី​រដូវរ​ស្សាបាន​ចាប់ផ្តើម​។​ ម៉ោង​បង្រៀន​ និង​រៀន​ ធម្មតា​ដែល​ត្រូវ​អនុវត្ត​ មាន​ដូច​ខាងក្រោម​៖

  • ​ ពេល​ព្រឹក​ចូល​រៀន​នៅ​ម៉ោង​ ៧:០០​ ចេញ​ម៉ោង​ ១១:០០
  • ពេល​រសៀល​ចូល​រៀន​នៅ​ម៉ោង​ ១៣:០០​ ចេញ​ម៉ោង​ ១៧:០០​។​

 

 

ក្រសួងអប់រំ យុវជន​ និងកីឡា

ទាញយក៖ pdf