សេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ)
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ)។
អគារសហកម្មសិទ្ធិមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រសួងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់