សេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ។
ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ