សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អង្គការ​យូ​ណេ​ស្កូ​សម្រេច​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

​នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​អំពី​ការ​សម្រេចចិត្ត​របស់​អង្គការ​យូ​ណេ​ស្កូ​ក្នុង​ការ​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ​ បាន​សម្រេច​ ជា​ឯកច្ឆ័ន្ទ​ចុះ​ «​រមណីយ​ដា្ឋ​ន​ប្រាសាទ​កោះ​កេរ​”​ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ តាម​រយៈ​សេចក្ដី​ សម្រេច​ 45​ COM​ 8B.8​ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៤៥​ របស់​ខ្លួន​ នៅ​ឯ​ទីក្រុង​រី​យ៉ា​ដ​ (Riyadh)​ ប្រទេស​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

រាជរដ្ឋាភិបាលកម្ពុជា

ទាញយក៖ pdf