ការមកដល់បាច់ទី ២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីការមកដល់បាច់ទី ២ នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជម្ងឺកូវីដ១៩ នៅលើសាកលលោក ប្រទេសជប៉ុនបានប្រកាសកាលពីខែមុនថានឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលត្រូវ បានអនុម័តដោយ WHO EUL និងផលិតនៅប្រទេសជប៉ុនចំនួនប្រមាណ១លានដូសជូនដល់ព្រះរាជាណាចក្រកម្ពុជា។ បាច់ទីមួយនៃវ៉ាក់សាំងនេះដែលមានចំនួនប្រមាណ ៣៣ ម៉ឺនដូសបានមកប្រទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដា ហើយចំនួនដែលនៅសល់ប្រមាណ ៦៧ ម៉ឺនដូសទៀតបានមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា