វេទិកាទឹកអាស៊ានចាប់ពីថ្ងៃទី ៦ ដល់ ១៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ កានថូ ប្រទេសវៀតណាម
គោលបំណងនៃវេទិកាទឹកអាស៊ានប្រចាំឆ្នាំ (AWP) គឺដើម្បីកសាងសមត្ថភាពក្នុងការស្រាវជ្រាវលើការគ្រប់គ្រងធនធានធម្មជាតិទឹក (WNRM) នៅក្នុងស្ថាប័នរបស់ប្រទេសជាដៃគូ។ គោលបំណងនៃ AWP គឺប្រមូលផ្តុំអ្នកស្រាវជ្រាវ ដែលមានជំនាញខុសៗគ្នាដើម្បីធ្វើការផ្លាស់ប្តូរ បទពិសោធន៍ និងវិធីសាស្ត្ររៀងៗខ្លួន ដែលទាក់ទងនឹងការវិភាគលើវិស័យគ្រប់គ្រងធនធានធម្មជាតិទឹក (WNRM)។ មួយវិញទៀត សិក្ខាសាលានេះមានបំណង ផ្សព្វផ្សាយចំណេះដឹងអំពី WNRM និងបង្កើនកិច្ចសហការរវាងអ្នកចូលរួម។
វេទិកាសិក្ខាសាលាប្រចាំឆ្នាំនេះនឹងបែងចែកជា ៤សិក្ខាសាលា៖
– សិក្ខាសាលាទី១៖ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យក្នុងការគ្រប់គ្រងធនធានធម្មជាតិ
- សិក្ខាសាលាទី២៖ ការគ្រប់គ្រងធនធានទឹកតំបន់ទីក្រុង
- សិក្ខាសាលាទី៣៖ ការបង្កើតគំរូ និង វិភាគសាកល្បង ពីប្រព័ន្ធបរិស្ថានសង្គម ដោយប្រើប្រាស់ ប្រព័ន្ធកុំព្យូទ័រ។ “ការរុករក និងការរៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងការជ្រៀបចូលនៃទឹកប្រៃនៅក្នុងដីសណ្ដទន្លេមេគង្គវៀតណាម”
- សិក្ខាសាលាទី៤៖ វិធីសាស្ត្រស្រាវជ្រាវ - វិធីសាស្ត្រគុណភាពនៅក្នុងនៃវិទ្យាសាស្ត្រសង្គម។ ការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក ក្នុងបរិបទនៃការផ្លាស់ប្តូរ។
សម្រាប់ព័ត៌មានលម្អិតអំពីសិក្ខាសាលា សូមចុចនៅទីនេះ៖ https://bit.ly/2L5g4xm ឬនៅក្នុងឯកសារភ្ជាប់ PDF នៅលើគេហទំព័រនេះ។
ដើម្បីចូលរួមសិក្ខាសាលានេះ សូមបំពេញទម្រង់នៅទីនេះ៖ https://bit.ly/2k146Zf កុំឱ្យលើសថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៨។ ការប្រកាសលទ្ធផលនៃការជ្រើសរើសសិក្ខាកាម គឺនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។
សមាសភាពអ្នកដែលអាចចូលរួមមាន៖ អ្នកស្រាវជ្រាវ និងអ្នកសិក្សាវ័យក្មេង ក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប។