​វេទិកា​ទឹក​អាស៊ានចាប់ពី​ថ្ងៃទី​ ៦ ដល់ ១៤​ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ កានថូ ប្រទេសវៀតណាម​

គោលបំណង​នៃ​វេទិកា​ទឹក​អាស៊ាន​ប្រចាំឆ្នាំ​ (AWP)​ គឺ​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ទឹក​ (WNRM)​ នៅ​ក្នុង​ស្ថាប័ន​របស់​ប្រទេស​ជា​ដៃគូ​។​ គោលបំណង​នៃ​ AWP​ គឺ​ប្រមូលផ្តុំ​អ្នក​ស្រាវជ្រាវ​ ដែល​មាន​ជំនាញ​ខុសៗ​គ្នា​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ បទ​ពិសោធន៍​ និង​វិធីសាស្ត្រ​រៀងៗ​ខ្លួន​ ដែល​ទាក់ទង​នឹង​ការ​វិភាគ​លើ​វិស័យ​គ្រប់គ្រង​ធនធានធម្មជាតិ​ទឹក​ (WNRM)​។​ មួយវិញទៀត​ សិក្ខាសាលា​នេះ​មាន​បំណង​ ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ WNRM​ និង​បង្កើន​កិច្ចសហការ​រវាង​អ្នកចូលរួម​។​
​វេទិកា​សិក្ខាសាលា​ប្រចាំឆ្នាំ​នេះ​នឹង​បែងចែក​ជា​ ៤​សិក្ខាសាលា​៖
– ​សិក្ខាសាលា​ទី​១៖​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​
-​ ​សិក្ខាសាលា​ទី​២៖​ ការ​គ្រប់គ្រង​ធនធានទឹក​តំបន់​ទីក្រុង​
-​ ​សិក្ខាសាលា​ទី​៣៖​ ការ​បង្កើត​គំរូ​ និង​ វិភាគសាកល្បង​​ ពី​ប្រព័ន្ធ​បរិស្ថាន​សង្គម​ ដោយ​ប្រើប្រាស់​ ប្រព័ន្ធ​កុំព្យូទ័រ​។​ “​ការ​រុករក ​និង​ការ​រៀបចំ​យុទ្ធសាស្ត្រ​បន្ស៊ាំ​​​នឹង​ការ​ជ្រៀបចូល​នៃ​ទឹក​ប្រៃ​​នៅ​ក្នុង​ដីសណ្ដ​ទន្លេមេគង្គ​វៀតណាម​”
-​ ​សិក្ខាសាលា​ទី​៤៖​ វិធីសាស្ត្រ​ស្រាវជ្រាវ​ -​ វិធីសាស្ត្រ​គុណភាព​នៅ​ក្នុង​នៃ​វិទ្យាសាស្ត្រ​សង្គម​។​ ការ​ប្រើប្រាស់​ និង​ការ​គ្រប់គ្រង​ធនធានទឹក​ ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្តូរ​។​

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​សិក្ខាសាលា​ សូម​ចុច​​នៅ​ទី​នេះ​៖​ https://bit.ly/2L5g4xm​ ឬ​នៅ​ក្នុង​ឯកសារ​ភ្ជាប់​ PDF​ នៅ​លើ​គេហទំព័រ​នេះ​។​

​ដើម្បី​ចូលរួម​សិក្ខាសាលា​នេះ​ សូម​បំពេញ​ទម្រង់​នៅ​ទី​នេះ​៖​ https://bit.ly/2k146Zf​ កុំឱ្យ​លើស​ថ្ងៃ​ទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​។​ ការ​ប្រកាស​លទ្ធផលនៃ​ការ​ជ្រើស​រើស​សិក្ខាកាម ​គឺនៅ​​ថ្ងៃ​ទី​០៨ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​សមាសភាព​អ្នក​ដែល​អាច​ចូលរួម​មាន​៖​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​សិក្សា​វ័យក្មេង​ ក្នុង​តំបន់​អាស៊ី​ និងអ៊ឺរ៉ុប​។​ ​

ទាញយក៖ pdf