កិច្ចសហការអូស្ត្រាលី និងកម្ពុជាដើម្បីពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចសហការអូស្ត្រាលី និងកម្ពុជាដើម្បីពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់។ ឯកអគ្គរាជទូត Kang បានជួបជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាងអូស្ត្រាលី និងកម្ពុជា។ បន្ទាប់ពីកិច្ចពិភាក្សានេះ ឯកអគ្គរាជទូត Kang និង ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ លើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។
ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ