ឱកាសទទួលបានជំនួយគាំទ្រសម្រាប់ការសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រ
តាមរយៈអនុស្សារណៈយោគយល់រវាងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃកម្ពុជា ខេត្តព្រះវិហារ ស្ដីពីការសហការក្នុងការអប់រំ និងស្រាវជ្រាវ កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ មានកិត្តិយសសូមជម្រាបជូននិស្សិតនៃវិទ្យាស្ថានឱ្យបានជ្រាបថា កម្មវិធីបណ្ណាល័យអ្នកប្រយុទ្ធ បានប្រកាសបើកទទួលពាក្យស្នើសុំជំនួយគាំទ្រសម្រាប់ការសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រ ចាប់ពីថ្ងៃនេះតទៅ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទទួលយកពាក្យស្នើសុំ ដោយផ្ទាល់នៅបណ្ណាល័យអ្នកប្រយុទ្ធ ឬ ទាញយកពាក្យស្នើសុំនៅខាងក្រោមនេះ។ សម្រាប់ការប្រគល់ឯកសារ បេក្ខជនអាចយកមកដាក់ផ្ទាល់នៅបណ្ណាល័យអ្នកប្រយុទ្ធ ឬ ប្រគល់តាមរយៈ Google Form នេះ https://forms.gle/VqJRmMpEg4NqtZUCA ។
អង្គការទិន្នន័យអំពីការអភិវឌ្ឍ